v9
V9BET

Eden Hazard ប្រាប់ឈ្មោះក្លឹបមួយដែលរូបគេតែងតែពេញចិត្តជានិច្ច

3 months ago​ | ដោយ V-Dr

Eden Hazard បានបង្ហើបឱ្យដឹងថាគាត់តែងតែស្រឡាញ់ក្រុមអធិរាជស Real Madrid ដោយសារតែតារាបាល់ទាត់ Chelsea បានប្រាប់អោយដឹងថារូបគេមិនមានការសោកស្តាយអ្វីទាំងអស់នៅចុងបញ្ចប់នៃអាជីពបើទោះបីមិនបានលេងអោយក្រុមក្នុងក្តីស្រមៃមួយនេះក្តី។ កិច្ចសន្យារបស់ ខ្សែបម្រើ-ប្រយុទ្ធនាំលេង Hazard នៅកីឡាដ្ឋាន Stamford នឹងផុតនៅឆ្នាំ ២០២០ ខណៈដែលកីឡាករ អន្តរជាតិ ប៊ែលហ្ស៊ិកធ្លាប់មានទំនាក់ទំនងនិងការចាប់អារម្មណ៏ចុះហត្ថលេខាផ្លាស់ទៅកាន់ម្ចាស់ជើងឯក Champions League នាពេលកន្លងមក។

លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវបាននិយាយថាការចរចារកិច្ចសន្យាថ្មីកំពុងដំណើរការជារៀងរាល់សប្តាហ៍ប៉ុន្តែ Hazard បានអះអាងថាគាត់កំពុងរង់ចាំក្លឹបនិងមានលក្ខណ្ឌមួយចំនួនជាមួយក្រុម ស្រពេលដែលកីឡាករវ័យ ២៧ ឆ្នាំរូបនេះ នៅតែ ការកោតសរសើរជារឿយៗចំពោះក្លឹបម៉ាឌ្រីដ។ Hazard បានប្រាប់បណ្តាញពត៌មាន RMC ថា: ដំណើរការចរចារកើតមានឡើងបន្តិបន្តួចប៉ុណ្ណៅះជាមួយ Chelsea ប៉ុន្តែពេលនេះវាបានបញ្ឈប់ហើយយើងកំពុងរង់ចាំ។ អតីតកីឡាក្រុម Lille បន្តទៀតថា អ្នកស្គាល់ខ្ញុំនិងដឹងថាខ្ញុំតែងតែស្រឡាញ់ Real Madrid សូម្បីតែនៅមុនពេលអតីតគ្រូបង្វឹក Zidane ចូលមកដឹកនាំ ដូច្នេះអនាគតនិងកើតមានឡើងបែបណានោះយើងមិនអាចដឹងមុនទេ។

Hazard បានបង្ហាញទម្រង់លេងនៅតែល្អរដូវកាលនេះជាមួយនិងការរកគ្រាប់បាល់ចំនួនប្រាំបីគ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ Chelsea ព្រមទាំងបានជួយក្រុមផ្តួលក្រុមម្ចាស់ជើងឯក Premier League Manchester City ក្នុងលទ្ធផល ២:0 ដ៏គួរអោយភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន។

Hazard បានបន្ថែមទៀតថា: គ្រូបង្វឹកថ្មីលោក Sarri គិតពីបាល់ទាត់ដូចខ្ញុំដែរដូច្នេះយើងនឹងមើលឃើញថានិងមានអ្វីកើតឡើង។ គ្រួសារខ្ញុំកំពុងរស់នៅ ទីក្រុងឡុងដ៍ខ្ញុំឈានចូលដល់ អាយុ ២៨ឆ្នាំហើយខ្ញុំមិនចង់មានការសោកស្តាយអ្វីទេនៅចុងបញ្ចប់នៃអាជីព។ វាគឺជាការសម្រេចចិត្តដែលខ្ញុំនឹងធ្វើ។ ប៉ុន្តែមិនដឹងថាពេលណានោះទេប៉ុន្តែខ្ញុំនឹងចាប់យកឪកាសនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.