v9

ដុតណាស់អ៊ុំប៉េឡេ! អធិរាជបាល់ទាត់អោយយោបល់ថា Messi មានជំនាញតែ ១មុខគត់

4 days ago​ | ដោយ V-Dara

ស្តេចបាល់ទាត់ Pele បានច្រានចោលនូវការអះអាងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹប Barcelona ដែលជាកីឡាករបាល់ទាត់ដ៏ល្អបំផុតនោះ។ បុរសមានវ័យ ៧៨ឆ្នាំសញ្ជាតិប្រេស៊ីល ដែលបានជួយក្រុមជម្រើសជាតិលើកពាន World Cup ៣ដង(១៩៥៨,១៩៦២,១៩៧០) បាននិយាយថាកីឡាករ Lionel Messi ជាកីឡាករដែលប្រើប្រាស់តែជើងឆ្វេងនិងនិយាយបានថាមានជំនាញតែមួយគត់ ហើយមិនចេះប្រើជើងស្តាំ និងតែតបាល់បញ្ចូលទីទេ។

Pele ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ តែគាត់មិនគិតថា Messi គឺជាកីឡាករល្អបំផុតរបស់អាហ្សង់ទីនក្នុងប្រវត្ដិសាស្ដ្រទេ។ នៅក្នុងបទសម្ភាសន៏ជាមួយ Folha de Sao Paulo បានប្រាប់ថាៈ Diego Maradona ដែលធ្លាប់ជួយអោយអាហ្សង់ទីនឈ្នះពាន World Cup ១៩៨៦ គឺជាកីឡាករល្អប្រសើរបំផុតក្នុងប្រវត្តិសាស្រ្ត។

អតីតកីឡាករដែលស៊ុតគ្រាប់បាល់បានច្រើនបំផុត និងត្រូវបានចាត់ទុកជាអធិរាជបាល់ទាត់ Pele បាននិយាយប្រៀបធៀបសំដៅ Messi ម្ចាស់ពានរង្វាន់បាល់មាស ៥ សម័យថា: យើងអាចប្រៀបធៀបកីឡាករម្នាក់ដែលបណ្តើរបាល់បានយ៉ាងល្អជាមួយជើងទាំងសងខាង ជាមួយកីឡាករម្នាក់ទៀត ដែលអាចបណ្តើរបាល់តែជើងម្ខាង និងមិនអាចប្រើប្រាស់ក្បាលដើម្បីតែតបាល់បានដូចកីឡាករដទៃនោះ? ។ ជាងនេះទៅទៀត Pele បានលើកសរសើរដល់ឈ្មោះអតីតកីឡាករល្បីល្បាញជំនាន់របស់ខ្លួន មានដូចជាៈ Franz Beckenbauer សញ្ជាតិអាឡឺម៉ង់និង Johan] Cruyff ក៏ជាកីឡាករដ៏ឆ្នើមផងដែរ ។

ទោះបីជាមានការប្រៀបធៀប និងផ្តល់ពីទស្សនយល់ឃើញបែបនេះក្តី Messi រយៈពេលជាង ១ទសវត្សនេះបានដឹកនាំក្រុម Barcelona ឈ្នះពាន La Liga លើកទី៩ និង Copa del Rey លើកទី៦ កាលពីរដូវកាលមុននិងពានរង្វាន់ Champions League។ កីឡាករវ័យ ៣១ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៤១គ្រាប់និង(Assist) ២០លើកក្នុង ៤៥ប្រកួតគ្រប់ក្របខណ្ឌសម្រាប់ឆ្នាំ២០១៨ ធ្វើឱ្យគាត់ក្លាយជាកីឡាករកំពូលសម្រាប់ក្របខ័ណ្ឌធំទាំង ៥នៅអឺរ៉ុប បើទោះជាមិនបានជោគជ័យ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនយ៉ាងណាក្តី។

Messi បានបញ្ចប់ចំណាត់ថ្នាក់ទី៥ ក្នុងការបោះឆ្នោតបេក្ខភាពបាល់មាស (Ballon d’Or) នៅសប្តាហ៍នេះខណៈដែល Luka Modric របស់ក្រុម Real Madrid បានឈ្នះពានជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៦ ស្របពេល Messi និង Ronaldo ជាអ្នកកាន់កាប់ម្នាក់​ ៥ដងក្នុងរយៈពេល ១០ឆ្នាំមកហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.