v9

ឯម សុវណ្ណារី សន្យាប្រើគ្រប់ស្នៀត ពេលប៉ះជាមួយ Iryna លើទឹកដីគូឡាំពួ ល្ងាចនេះ

4 days ago​ | ដោយ V-Dara

កីឡាការិនីគុនចម្រុះ (MMA) កូនខ្មែរដើមកំណើតអាមេរិក ឯម សុវណ្ណារី បានសន្យាថា នឹងប្រើប្រាស់គ្រប់ស្នៀត និងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន នៅពេលនាងប្រកួតជាមួយនឹងកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងការប្រកួតទម្ងន់ ៦១,២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ ONE: Destiny of Champions នៅល្ងាចថ្ងៃសុក្រនេះ។

កីឡាការិនីវ័យ២៦ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅកាន់ការប្រកួតនៅសង្វៀន Axiata Arena នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សុវណ្ណារី ជាមួយនឹងកំណត់ត្រាឈ្នះ២លើកពីការប្រកួត MMA អាជីពទាំង២លើករបស់នាង និងបានបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការប្រើប្រាស់ស្នៀតខ្លាំងរបស់ខ្លួនដើម្បីយកឈ្នះលើដៃគូ។ សុវណ្ណារី បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រកួតនេះ។ ខ្ញុំនឹងប្រើប្រាស់គ្រប់ស្នៀត ជាពិសេសភាពខ្លាំងរបស់ខ្ញុំ ដែលជាការប្រកួតដោយជំហរ»។

កីឡាការិនីរូបនេះ ក៏មានជំនាញ់ផ្នែកចំបាប់ យូដូ និងក្បាច់ក្លេ Brazilian Jiu Jitsu ដើម្បីទប់ទល់នឹងគូប្រកួតរបស់ខ្លួនផងដែរ។ ដោយឡែក Kyselova ជាកីឡាការិនីដែលមានបទពិសោធច្រើនជាង សុវណ្ណារី ខណៈដែលកីឡាការិនីជំនាញស្នៀតក្លេរបស់អ៊ុយក្រែនរូបនេះ ធ្លាប់ឡើងប្រកួត MMA អាជីពដល់ទៅ១៣លើក ឈ្នះ១០លើក និងចាញ់៣លើក។ នេះគឺជាការប្រកួត MMA ក្រោមការរៀបចំរបស់ ONE Championship (ONE) របស់វុណ្ណារី ប៉ុន្តែ Kyselova នឹងបង្ហាញខ្លួនជាលើកទី២របស់នាង ក្រោយពីចាញ់១ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់នាងកាលពីខែកញ្ញា ឆ្នាំនេះ ហើយកីឡាការិនីទាំង២នឹងត្រូវជួបគ្នាក្នុងការប្រកួតបើកឆាកនៃ ONE: Destiny of Champions៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ One Championship

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.