v9

លោក Mourinho ដាក់កីឡាករ Pogba និង Lukaku អោយអង្គុយកៅអីបម្រុងក្នុងជំនួប Arsenal យប់មិញ

5 days ago​ | ដោយ V-Dara

Paul Pogba និង Romelu Lukaku បានក្លាយជាកីឡាករបម្រុងជាលើកទី២ ក្នុង ៣ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho។

Man United មិនទាន់ទទួលបានជ័យជំនះការប្រកួតលីកបីលើកចុងក្រោយ របស់ពួកគេឡើយហើយពួកគេបានធ្លាក់ ទៅឈរនៅចំណាត់ថ្នាក់លេខ៨ នៅលើតារាងក្របខណ្ឌ Premier League ដែលមាន គម្លាត ១៩ពិន្ទុឆ្ងាយពីក្រុមកំពុងនាំមុខគឺ Manchester City។ សូម្បីតែការប្រកួតជម្រុះ សម្រាប់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនឹងក្លាយជាការតស៊ូមួយដែលពិបាកដោយចាប់ផ្តើមពីការ ចាប់យកក្រុមកំពូលទាំង ៤ក្រោយបញ្ចប់រដូវកាល សម្រាប់ក្រុមរបស់លោក Mourinho ខណៈដែលក្រុម Arsenal លំដាប់ទី៤ ដោយនាំមុខ ៨ពិន្ទុមុនជំនួបកាលពីថ្ងៃពុធនៅលើទឹកដី Old Trafford ក្នុងលទ្ធផល ២:២។

Lukaku ស៊ុតបញ្ចូលទីអោយក្រុម ជាលើកដំបូងចាប់តាំងពីខែកញ្ញា ក្នុងលទ្ធផលស្មើជាមួយ Southampton ប៉ុន្តែក្រោយមកទៀត ទម្រង់លេងរបស់គេហាក់ធ្លាក់ចុះនិងខ្សត់គ្រាប់បាល់ ខណៈដែលការលេងរបស់ Pogba បានធ្វើឱ្យមានការរិះគន់យ៉ាង ខ្លាំងចំពេលដែលមានពាក្យលើកឡើង អំពីជម្លោះដ៏រាំរៃ ដែលបានផ្ទុះឡើងជាមួយនឹងលោក Mourinho នៅមិនទាន់ឃើញ មានពន្លឺលេចឡើងពីទំនាក់ទំនងល្អរបស់ពួកគេនោះ។

សរុបទាំងអស់លោក Mourinho បានផ្លាស់ប្តូរកីឡាករចំនួន ៧នាក់ នឹងខ្សែការពារ Marcos Rojo ដែលបង្ហាញខ្លួនជាលើកដំបូងនៃរដូវកាលនេះក្រោយពីរង របួសជង្គង់រយៈពេលយូរ។ សម្រាប់អ្នកចាត់ការក្រុម Arsenal លោក Unai Emery បានធ្វើឱ្យមានការផ្លាស់កីឡាករខ្លះបន្ទាប់ពីការប្រកួតផ្តួលក្លឹបរួមទីក្រុង Tottenham ៤-២ កាលពីថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើ Aaron Ramsey ជំនួសដោយ Henrikh Mkhitaryan ។ រីឯ Mesut Ozil មិនត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមរបស់កាំភ្លើងធំឡើយខណៈដែល Arsenal ចង់បន្ត ការប្រកួតមិនស្គាល់ចាញ់របស់ពួកគេរហូតដល់ ២០ ប្រកួតនៅរដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.