v9

Barcelona ឈានទៅវគ្គ ១៦ក្រុម Copa Del Rey ក្រោយផ្តួល Cultural Leonesa ៤:១

5 days ago​ | ដោយ V-Dara

ការប្រកួតពានរង្វាន់លំដាប់ទី២នៅអេស្បាញរវាងក្រុមម្ចាស់ផ្ទះ Barcelona និង ក្រុមភ្ញៀវ Cultural Leonesa ជើងទី២
Denis Suarez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈដែលក្រុមម្ចាស់ផ្ទះ Barcelona បានផ្តួលក្រុម Cultural Leonesa ៤-១ ដើម្បីឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Copa del Rey ។

ខ្សែបម្រើអេស្បាញ Suarez វ័យ ២៤ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីនៅក្នុងតង់ទី១ នាទីទី(២៦)និងនៅនាទីទី(៧០)ពាក់កណ្តាលតង់ទីពីរខណៈដែល Barca បានបញ្ចប់ការទទួលជ័យជម្នះសរុប ៥-១ ទាំងពីរជើង។ Munir El Haddadi ក៏ជាអ្នកស៊ុតបើកឆាកអោយក្រុមអ្នកមានបុណ្យនៅនាទីទី១៨ ខណៈដែល Malcom រួមចំណែកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៤៣ មុនបញ្ចប់តង់ទី១ ផងដែរ។

គ្រូបង្វឹក Barcelona លោក Ernesto Valverde បានដាក់កីឡាករ Lionel Messi និង Gerard Pique អោយសម្រាកមុនពេលជួបជាមួយក្រុមក្លឹបរួមទីក្រុង Espanyol នៅថ្ងៃសៅរ៍ខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.