v9

ម្ចាស់ផ្ទះ Wolverhampton វាកបកយកជ័យជំនះដើម្បីផ្តល់ការខកចិត្តដល់ក្រុម Chelsea កាលពីយប់មិញ

5 days ago​ | ដោយ V-Dara

ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៥ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Wolverhampton បានបើកទ្វារផ្ទះស្វាគមន៏ជើងខ្លាំងតោខៀវ Chelsea។ គ្រាប់បាល់ពីរគ្រាប់វាយបកក្នុងរយៈពេល ៤នាទីកន្លះពីកីឡាករ Raul Jimenez និង Diogo Jota នាទីទី(៥៩,៦៣) បានផ្តល់ឱ្យម្ចាស់ផ្ទះទទួលជ័យជម្នះបន្ទាប់ពីការរកបាល់នាំមុខរបស់កីឡាករ Ruben Loftus-Cheek ក្រោយពីការប្រកួតបានត្រឹមតែ ១៨នាទីប៉ុណ្ណោះ។ បញ្ចប់លទ្ធផលប្រកួតក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវក្នុងលទ្ធផល​ Wolverhampton ១:៣ Chelsea។

លោក Nuno Espirito Santo គ្រូបង្វឹករបស់ក្រុម Wolves បានកោតសរសើរទម្រង់លេងរបស់ក្រុម លោកក្នុងការរក្សានូវស្តង់ដារទាំងនេះបន្ទាប់ពីពួកគេបានវាយបកពីការស៊ុតបញ្ចូលទីដើម្បីផ្តួលក្រុម Chelsea និងទទួលបានជ័យជម្នះជាលើកទី១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៧លើកចុងក្រោយ។

ក្រុមសមាជិកថ្មីទើបនិងឡើងមកលេងនៅក្របខណ្ឌ Premier League មួយនេះបានទទួលជ័យជម្នះជាលើកដំបូងក្នុងជំនួបលើទឹកដី Crystal Palace កាលពីថ្ងៃទី៦ ខែតុលា ២០១៨ បាននិយាយថា នេះមិនមែនមានន័យថាបញ្ហាទាំងអស់ត្រូវបានដោះស្រាយទេ តែយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។ជ័យជម្នះរបស់ចចកខ្មៅ Wolves បានធ្វើឱ្យពួកគេមានចំណាត់ថ្នាក់ទី១២ នៅក្នុងក្របខ័ណ្ឌ Premier League ដែលមានតែបួនពិន្ទុពីក្រោយក្រុម Everton ដែលមានចំនាត់ថ្នាក់លេខ ៦ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.