v9

Southampton តែងតាំងលោក Ralph Hasenhuttl ជាគ្រូបង្វឹកថ្មី

5 days ago​ | ដោយ V-Dara

ពីរថ្ងៃក្រោយពីការបណ្តេញលោក Mark Hughes ក្រុម Southampton បានជ្រើសរើសគ្រូបង្វឹកសញ្ជាតិអូទ្រីសលោក Ralph Hasenhuttl ជំនួសតំណែងជាអ្នកចាត់ការទូទៅក្រុម Southampton ជំនួសវិញ។ អ្នកចាត់ការទូទៅ Mark Hughes សញ្ជាតិវែលត្រូវបានក្រុមគេបណ្តេញចេញកាលពីថ្ងៃចន្ទក្រោយដឹកនាំក្រុម Southampton ឈរនៅចំណាត់ថ្នាក់ទី១៨ និងស្ថិតនៅតំបន់ដែលត្រូវកាត់ចេញ។

ក្រុម Southampton បានបើកផ្លូវដល់លោក Hasenhuttl ចុះកុងត្រារយៈពេល ២ឆ្នាំកន្លះដើម្បីដឹកនាំក្រុម។ អ្នកចាត់ការទូទៅសញ្ជាតិអូទ្រីសរូបនេះបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ដើម្បីដឹកនាំក្រុម Southampton ទៅកាន់ទីក្រុងឡុងដ៍ប្រកួតជាមួយនឹងក្រុម Tottenham នៅឯកីឡដ្ឋាន Wembley នៅរាត្រីថ្ងៃពុធដោយបញ្ចប់លទ្ធផល ៣:១។

គ្រូបង្វឹក Hasenhuttl វ័យ ៥១ឆ្នាំ ធ្លាប់ដឹកនាំក្រុម RB Leipzig នៅលីកកំពូលអាឡឺម៉ង់ Bundelisga បានបាត់បង់ការងារចាប់តាំងពីចាកចេញពីក្រុម Bundesliga នៅចុងបញ្ចប់នៃរដូវកាលមុន។ ក្រោយពីភាគីទាំងពីរបានបរាជ័យក្នុងការយល់ព្រមព្រៀងគ្នាលើការពន្យាកិច្ចសន្យារួមគ្នារួចមក។

លោក Ralph Krueger ប្រធានក្លិប Southampton បានមានប្រសាសន៍ថា: ការស្វែងរកផ្លូវត្រឡប់ទៅរកសក្តានុពលរបស់យើងនិងធ្វើអោយយើងទទួលបាននៅលទ្ធផលដែលយើងរំពឹងទុកដោយមិនអាចប៉ាន់ស្មានឡើយ។ ហេតុផលនោះយើងរីករាយខ្លាំងណាស់ដែល Ralph Hasenhüttl បានយល់ព្រមធ្វើជាអ្នកគ្រប់គ្រងថ្មីរបស់យើងនិងធ្វើអ្វីៗដែលគាត់អាចធ្វើបានដើម្បីជួយណែនាំយើងឱ្យត្រឡប់មករកភាពប្រក្រតីវិញគឺឹគោលបំណងគេចចេញពីតំបន់ដែលត្រូវកាត់ចេញ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.