v9

កីឡា ១១ប្រទេស នឹងត្រូវប្រកួត និងសម្តែង ក្នុងបុណ្យសមុទ្រ នៅខេត្តកោះកុង

6 days ago​ | ដោយ V-Dara

សហព័ន្ធកីឡាជាតិចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សម្រេចឲ្យរៀបចំក្រុមកីឡារបស់ខ្លួន ដើម្បីទៅចូលរួមប្រកួត និងសម្តែង ក្នុងពិធីបុណ្យសមុទ្រ ប្រចាំឆ្នាំ២០១៨ ដែលគ្រោងនឹងធ្វើពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ នៅឯខេត្តកោះកុង ខាងមុខនេះ។

ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺផ្តោតទៅលើសកម្មភាពកីឡា ទេសចរណ៍ និងផ្សព្វផ្សាយពីផលិតផលនានា ដែលកំពុងតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ហើយនេះជាលើកទី២ហើយ ដែលខេត្តកោះកុង ដល់វេនទទួលបានឱកាសរៀបចំពិធីនេះ ជាលើកទី២។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានប្រាប់ថា៖«ពិធីបុណ្យសមុទ្រ លើកទី៧ នៅខេត្តកោះកុង ឆ្នាំ២០១៨នេះ យើងបានត្រៀមកីឡាចំនួន១១ប្រភេទ ដើម្បីដាក់ឲ្យប្រកួត និងសម្តែង បម្រើការកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិ ដែលនឹងចូលរួមក្នុងកម្មវិធីនេះ»។

តាមការរៀបរាប់របស់លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កីឡាករទាំង១១ប្រភេទនោះ ទី១កីឡាប្រណាំងកង់ចម្ងាយ៣គីឡូម៉េត្រ និង៥គីឡូម៉ែត្រ នឹងត្រូវធ្វើនៅទីតាំងរង្វង់មូលគល់ស្ពាន ទី២កីឡាទ្រីយ៉ាត្លុង(រត់ប្រណាំង-ហែលទឹក-ជិះកង់) ទី៣ ជិះកង់លក្ខណកម្សាន្តមហាជនចំនួន៥០០នាក់ឆ្លងមកពីប្រទេសថៃ ទី៤កីឡាករអុកចត្រង្គ ទី៥ប្រដាល់គុនខ្មែរ ទី៦កីឡាម៉ូតូលើទឹក ទី៧ កីឡាទូកក្តោង ទី៨កីឡាថាសហោះ ទី៩កីឡាប្រណាំងម៉ូតូធំមកពីថៃ ទី១០កីឡាសីស្លាបនិងទី១១ កីឡារាំអន្តរជាតិ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.