v9
V9BET

Mbappe ប្រាប់ឈ្មោះក្លឹបនៅអង់គ្លេសមួយដែលរូបគេស្ទើរតែផ្ទេរមកមុនពេលចូលរួមជាមួយ PSG

4 months ago​ | ដោយ V-Dr

Kylian Mbappe បានបង្ហើបប្រាប់អោយដឹងថារូបខ្លួនស្ទើរតែផ្ទេរមក ចូលរួមជាមួយក្រុម Arsenal មុនពេលគាត់ចូលរួមជាមួយក្លឹប Paris Saint-Germain។ កីឡាករវ័យក្មេងអន្តរជាតិបារាំងរូបនេះបានទទួលកិត្តិនាមល្បីល្បាញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងពេលជួយក្រុមជម្រើសជាតិលើកពាន World Cup ២០១៨។ Mbappe បានឈ្នះពានរង្វាន់ Kopa លើកដំបូងដែលមិនធ្លាប់មានផ្តល់ជូនកីឡាករឆ្នើម U២១ ឆ្នើមប្រចាំឆ្នាំ នៅពិធី Ballon d’Or ឆ្នាំ២០១៨នេះ។ កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបង្ហើបឱ្យដឹងថា គាត់មានទំនាក់ទំនងជាមួយលោក Arsene Wenger អតីតគ្រូបង្វឹក Arsenal មុននឹងផ្ទេរពី Monaco មកចូលរួមជាមួយ PSG នៅក្នុងឆ្នាំ២០១៧។

Mbappe បានឆ្លើយតបទៅនិងពេលសួរអំពីអារម្មណ៍របស់ខ្លួនកំលុងពេលមានទំនាក់ទំនងអ្វីខ្លះជាមួយ លោក Wenger រូបគេបានឆ្លើយថាៈ គាត់គឺជានិមិត្តរូប បាល់ទាត់បារាំងពិតប្រាកក្រោយចាកចេញពីក្រុម Arsenal។ ខ្ញុំបានជ្រើសរើសគោលដៅផ្សេងពីគាត់កំលុងមានទំនាក់ទំនងគ្នា ប៉ុន្តែគាត់មិនបានរំខានដល់ការសម្រេចចិត្តរបស់ខ្ញុំនោះទេ។ ព្រមជាមួយគ្នានោះគាត់បានជូនពរអោយខ្ញុំជួបតែសំណាងល្អផងដែរជាមួយក្រុមថ្មី

Mbappe ក៏បាននិយាយអំពីគ្រូបង្វឹករបស់ Arsenal បច្ចុប្បន្ន គឺលោក Unai Emery ដែលជាអតីតគ្រូបង្វឹករូបគេផងដែរថា: ខ្ញុំមិនដែលភ្លេចគាត់ដែលបានជួយខ្ញុំសម្របខ្លួនទៅនឹងក្រុមធំ PSG នេះ និងមិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំមានការគោរពជាច្រើនចំពោះបុរសម្នាក់នេះបើទោះបីជាគាត់មិនបានជួយក្លឹបលើកពានដ៏ជោគជ័យបំផុត ប៉ុន្តែខ្ញុំបានផ្ញើសារអបអរសាទរទៅកាន់គាត់នៅពេលគាត់បានចុះហត្ថលេខាជាមួយ Arsenal។

Mbappe បានចូលរួមជាមួយក្រុមម្ចាស់ជើងឯក Ligue1 បារាំងដំបូងដែក្នុងលក្ខណ្ឌខ្ចីជើង នៅរដូវក្តៅឆ្នាំ២០១៧ និងឈានមកការផ្ទេរជាអចិន្ត្រៃយ៍នៅទឹកប្រាក់តម្លៃខ្លួនប្រមាណ ១៤៥លានអឺរ៉ូបូកថែមម ៣៥លានអឺរ៉ូបន្ថែមទៀត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.