v9

Falcao ស៊ុតប៉េណាំងទី ២គ្រាប់ជួយអោយ Monaco ងើបចេញពីតំបន់គ្រោះថ្នាក់

6 days ago​ | ដោយ V-Dara

កាប្រកួតក្របខណ្ឌលីកកំពូលបារាំងរវាងក្រុមភ្ញៀវ Monaco និងម្ចាស់ផ្ទះ Amiens កាលពីយប់ថ្ងៃទី៤ ធ្នូ ២០១៨ នេះ។ ក្រុម Monaco បានងើបចេញពីតំបន់ដែលត្រូវកាត់ចោលសម្រាប់ក្របខណ្ឌ Ligue1 ដោយការស៊ុតបាល់ពិន័យដល់ទៅ ២គ្រាប់ របស់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Radamel Falcao នៅនាទីទី(៤៣ និងនាទីទី៩០+៧)ដោយបានផ្តល់ឱ្យពួកគេនូវជ័យ ជម្នះនៅលើទីលានទឹកដីរបស់ក្រុម Amiens។ សរុបមក Falcao រកបានគ្រាប់បាល់សរុបទី៧ ហើយនៅរដូវកាលថ្មីនេះ។

ក្រុម Monaco ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thierry Henry បានឈ្នះការប្រកួតចំនួនពីរលើកក្នុងចំណោមបីប្រកួតចុងក្រោយ របស់ពួកគេដើម្បីឡើងទៅកាន់លេខ១៧ នៅតារាង Ligue1។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.