v9
V9BET

Brahim Diaz នឹងចាកចេញពីក្រុម Manchester City ទៅចូលរួមជាមួយក្រុម Real Madrid បើទោះបីជាការស្នើសុំពីលោក Pep Guardiola ឱ្យស្នាក់នៅ

3 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Brahim Diaz របស់ក្រុម Man City យល់ព្រមចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 60,000 ផោនក្នុង 1សប្តាហ៍បើទោះបីលោក Guardiola អះអាងថាក្លឹបនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាគាត់។

កីឡាករវ័យ 19ឆ្នាំរូបនេះនៅក្រៅកុងត្រានៅរដូវក្តៅខាងមុខនេះនិងមានការខកចិត្តចំពោះការខ្វះខាតឱកាសនៅ Etihad ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ 3លើកប៉ុណ្ណោះនៅរដូវកាលនេះ មិនមានឱកាសចូលលេងនៅ Premier League ។ លោក Guardiola បានសង្ឃឹមថាកីឡាករអាយុក្រោម 21ឆ្នាំរបស់អេស្ប៉ាញបានមើលឃើញអនាគតដ៏យូរអង្វែងរបស់គាត់ជាមួយនឹងម្ចាស់ជើងឯក Premier League និងបានសុំឱ្យគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។

ថ្លែងមុនពេលទទួលជ័យជម្នះលើក្រុម Bournemouth កាលពីថ្ងៃសៅរ៍លោក Pep បាននិយាយថា: «យើងចង់បានរូបគេយើងចង់បន្តកិច្ចសន្យា 4 ឬ 5 ឆ្នាំយើងនឹងធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែវាស្ថិតនៅក្នុងដៃរបស់គេ។ ដំបូន្មានរបស់ខ្ញុំប្រសិនបើគាត់មិនចង់នៅគាត់ត្រូវចាកចេញ។ វាជារឿងសាមញ្ញ។ យើងការពារគាត់ – ដូចគ្នានឹង Jadon, Phil – ប៉ុន្តែគាត់ត្រូវតែសម្រេចចិត្ត។ វាមិនលើសពីនោះទេ»។ ប៉ុន្តែ Diaz បានទាត់ចោលឱកាសស្នាក់នៅប្រទេសអង់គ្លេសបន្ទាប់ពីបានយល់ព្រមកិច្ចព្រមព្រៀង 60,000ផោនក្នុងមួយសប្តាហ៍ជាមួយនឹងម្ចាស់ជើងឯកទ្វីបអឺរ៉ុប។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.