v9
V9BET

លោក Klopp ត្រូវបានពិន័យសម្រាប់ការអបអរយ៉ាងខ្លាំងក្លា ក្រោយ Liverpool ឈ្នះ

9 months ago​ | ដោយ V-Dr

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ត្រូវបានចោទប្រកាន់ដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កាលពីថ្ងៃចន្ទ ក្រោយពីលោកបានរត់ចូលទៅកាន់ទីលានប្រកួត ដើម្បីអបអរការដណ្តើមបានគ្រាប់បាល់ឈ្នះរបស់ក្រុមលោក ពេលប្រកួតជាមួយនឹងក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Merseyside តែ១។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានផ្ទុះការអបអរយ៉ាងខ្លាំងចំពោះគ្រាប់បាល់ឈ្នះនៅនាទីទី៩៦ របស់ខ្សែប្រយុទ្ធ Divock Origi ក្រោយពីការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Jordan Pickford របស់ក្លិប Everton និងបានរត់ទៅកាន់កន្លែងអ្នកចាំទី Alisson Becker របស់ Liverpool។ លោកបានសុំការអភ័យសទោសចំពោះសកម្មភាពរបស់លោក ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Anfield ប៉ុន្តែ FA បានប្រកាសថា លោកត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តមិនសមរម្យ។

លោក Klopp មានពេលវេលារហូតដល់ថ្ងៃព្រសហ្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។ ក្រោយពីការប្រកួត លោក Klopp បាននិយាយថា៖ «ភ្លាមៗបន្ទាប់ពីការប្រកួត ខ្ញុំបានសុំទោសទៅកាន់លោក Marco Silva នៅពេលដែលយើងបាននិយាយជាមួយគ្នា។ ខ្ញុំបានប្រាប់គាត់ពីការគោរពរសប់ខ្ញុំចំពោះការងារគាត់។ តើខ្ញុំអាចនិយាយអ្វីខ្លះពីបញ្ហានោះ? ខ្ញុំមិនចង់រត់ទៅឡើយ។ វាមិនមែនជាផែនការរបស់ខ្ញុំឡើយ។ ខ្ញុំមិនចង់រត់ទៅកាន់ Alisson ឡើយ ប៉ុន្តែ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបាន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.