v9
V9BET

លោក Mourinho ត្រៀមទឹកប្រាក់ ៥០លានផោននាំយកខ្សែប្រយុទ្ធ Arnautovic របស់ West Ham

7 months ago​ | ដោយ V-Dr

យោងគេហទំព័រ The Mirror បានអោយដឹងថាៈ លោក Jose Mourinho អ្នកចាត់ការទូទៅក្រុម Man United មានសេចក្តីរាយការណ៏ថាបានត្រៀមធ្វើការដេញថ្លៃទឹកប្រាក់ ៥០លានផោនសម្រាប់នាំយក Marko Arnautovic ដែលជាខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុម West Ham United។ ការលើកឡើងពីពត៌មាននេះត្រូវបានចោតសួរត្រលប់វិញថា បើសិនជារឿងពិតមែនតើអនាគតរបស់ Alexis Sanchez ត្រូវវេចបង្វេចចាកចេញពីកីឡាដ្ឋាន Old Trafford រឺយ៉ាងណា? ក្រោយការមកដល់ Sanchez ទើបតែរកបានគ្រាប់បាល់ ៣គ្រាប់ប៉ុណ្ណោះ សម្រាប់ក្រុមជាមួយការបង្ហាញខ្លួនចូលលេង ៥០៨នាទីហើយ។

អតីតខ្សែប្រយុទ្ធក្រុម Stoke City បានផ្ទេរមកក្រុម West Ham កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ២៥លានផោន បច្ចុប្បន្នរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៥គ្រាប់ហើយនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះបើប្រៀបធៀបទៅនឹង Sanchez ដែលមិនទាន់បានបង្ហាញទម្រង់លេងល្អនៅឡើយ ស្របពេលគ្រូបង្វឹកក្រុមបិសាចក្រហមកំពុងព្យាយាមនិងធ្វើការចុះហត្ថលេខនាំយកកីឡាករអន្តរជាតិអូទ្រីសរូបនេះ មករួមក្រុមនៅខែមករា ២០១៨ ខាងមុខនេះ ខណៈក្រុម Man.United កំពុងជួបប្រទះវិបត្តិគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយលោក Jose Mourinho ចង់បាន Arnotauvic ដើម្បីជួយក្រុមបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ។

Arnautovic មានគ្រាប់បាល់ស៊ុតបញ្ចូលទី ៥គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាល នេះបូករួមទាំងការទទួលជ័យជម្នះ ៣-១ នៅឯកីឡាដ្ឋានឡុងដ៍នៅខែកញ្ញាលើក្រុម Man.United ផងដែរ។ ក្រុម Manchester United។ លោក Mourinho និង Arnautovic បានធ្វើការរួមគ្នាមួយរយៈពេលខ្លីកំលុងពេលរូបលោកនៅដឹកនាំក្រុម Inter Milan ហើយបានជួយក្រុមយក្សអ៊ីតាលីឈ្នះពានបី ក្នុងរដូវកាល២០០៩-២០១០កន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.