v9

ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate យាងទៅគោរពវិញ្ញាណខន្ទប្រធានក្លិប Leicester

2 weeks ago​ | ដោយ V-Dara

ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីរបស់ព្រះអង្គ Kate បានធ្វើដំណើរទៅទស្សនកិច្ចនៅកីឡដ្ឋាន King Power របស់ក្លិប Leicester កាលពីថ្ងៃពុធ ដើម្បីសម្តែងនូវគោរពដល់លោក Vichai Srivaddhanaprabha ដែលបានសម្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែមុន។

ក្រោយពីបានចូលសួរសុខទុក្ខរយៈពេលប៉ុន្មាននាទីជាមួយនឹងក្រុមគ្រួសាររបស់ម្ចាស់ក្លិប ក្នុងនោះរាប់បញ្ចូលទាំងកូនប្រុសរបស់លោកគឺលោក Aiyawatt ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី បានដាក់បាច់ផ្កា ក្នុងចំណោមកម្រងបាច់ផ្កាជាច្រើនផ្សេងទៀត ក្បែរកន្លែងធ្លាក់យន្តហោះ។ ឧទ្ធម្ភាគចក្ររបស់លោក Vichai បានធ្លាក់ និងផ្ទុះឆេះភ្លាមៗ ក្រោយពីបានហោះចេញពីទីលានប្រកួត ក្រោយពីការប្រកួតជាមួយនឹងក្រុម West Ham កាលពីថ្ងៃទី២៧ ខែតុលា ខណៈដែលមនុស្ស៤នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ។

អំឡុងពេលស្ថិតនៅជាមួយនឹងក្លិប ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី បានជួបអង្គការសប្បុរសធម៌ និងអ្នកគាំទ្រ ដែលទទួលបានអំណោយពីចិត្តសប្បុរសធម៌របស់លោក Vichai ហើយព្រះអង្គម្ចាស់ William បានប្រាប់ប្រធានអង្គសប្បុរសធម៌មួយថា «គាត់ជាជេល និងជាកាវរបស់សហគមន៍។ ប្រសិនបើមានម្ចាស់ក្លិបជាច្រើនផ្សេងទៀត យកគំរូរបស់គាត់ មិនដឹងថា សហគមន៍ទទួលបានផលប្រយោជន៍យ៉ាងណាទេ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.