v9
V9BET

Liverpool ប្រឈមមុខនឹងការធ្លាក់ចេញ ខណៈ PSG ខិតកាន់តែកៀកទៅវគ្គបន្ត

8 months ago​ | ដោយ V-Dr

ក្រុម Paris Saint-Germain បានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការឈ្នះកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ក្រោយពីខ្សែប្រយុទ្ធ Neymar បានជួយឲ្យពួកគេយកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Parc des Princes។

តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៣៧ ក្រោយពីការរកបានគ្រាប់បាល់បើកឆាករបស់កីឡាករ Juan Bernat បានធ្វើឲ្យកៅអីឈានទៅវគ្គ ១៦ក្រុមចុងក្រោយធ្លាក់ទៅលើដៃរបស់ក្រុមម្ចាស់ជើងឯកបារាំងមួយនេះ និងបានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ត្រូវតែផ្តួលក្រុម Napoli ក្នុងលទ្ធល ១-០ ឬនាំមុខ ២គ្រាប់ដាច់ ក្នុងរយៈពេល ២សប្តាហ៍ទៀត ដើម្បីឈ្នះកៅអីទៅវគ្គបន្ត។

ក្រុម PSG របស់លោក Thomas Tuchel ដណ្តើមបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតដ៏ស្វិតស្វាញនៃពូល C ប៉ុន្តែ ត្រូវតែយកឈ្នះលើទឹកដីក្រុម Red Star Belgrade ដែលពួកគេបានយកឈ្នះក្នុងលទ្ធផល ២-១ កាលពីខែតុលា ដើម្បីមានភាពជាក់លាក់ក្នុងការឈ្នះកៅអីរបស់ខ្លួនក្នុងវគ្គចាប់ឆ្នោត ខណៈដែលពួកគេនឹងឈានទៅកាន់ការប្រកួតជុំចុងក្រោយ ដោយការនាំមុខត្រឹមតែ ២ពិន្ទុគត់លើក្រុម Liverpool។ ស្របពេលជាមួយគ្នានេះ ក្រុម Napoli បានឡើងទៅឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន ក្រោយពីបានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល ៣-១ ក្រោយពីការរកគ្រាប់បាល់បញ្ចូលទីទី១ នៅរដូវកាលនេះរបស់កីឡាករ Marek Hamsik និងគ្រាប់បាល់ ២គ្រាប់ពីសំណាក់ Dries Mertens នៅចន្លោះតង់នីមួយៗ៕

កែសម្រួលដោយ៖ ​Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.