v9

ខ្សែបម្រើ Nainggolan: ការផឹកស្រា និងជក់បារីមិនមែនមានន័យថាជាមនុស្សអាក្រក់ទេ

2 weeks ago​ | ដោយ V-Dara

ខ្សែបម្រើក្រុម Inter Milan កីឡាករ Radja Nainggolan បាននិយាយឆ្លើយតបទៅកាន់សហព័ន្ធកីឡាបាល់ទាត់បារាំង(France Football)ក្រោយទទួលរងការរិះគន់ទង្វើ និងសម្រាប់ ទម្លាប់អាក្រក់របស់លោកដោយនិយាយថាការរិះគន់នោះគឺជារឿងធម្មតា ខណៈដែលបច្ចុប្បន្នរូបគេត្រូវបានចាត់ទុកថាគឺជាកីឡាករកំពូលមួយរូបនាពេលបច្ចុប្បន្ន និងកំពុងលេចធ្លោនៅក្របខណ្ឌ SerieA ក៏ដោយ ។

កីឡាករលេងម៉ូតសក់វ័យ ៣០ឆ្នាំ Nainggolan អតីតខ្សែបម្រើក្រុម Roma បានសង្កត់ធ្ងន់ថាៈ ការធ្វើជាកីឡាករបាល់ទាត់ល្អម្នាក់មិនមែនមានន័យថាអ្នកមិនអាចផឹក និងជក់បារីជារៀងរាល់ថ្ងៃដរាបណាវាមិនទាន់ក្លាយជាបញ្ហាចោតដល់សុខភាពនោះទេ។ ខ្សែបម្រើស្លាបអន្តរជាតិបែលហ្ស៊ិករូបនេះបន្តថា ខ្ញុំផឹកនិងជក់បារីក្នុងកម្រិតមួយ។ កីឡាករបាល់ទាត់គ្រប់គ្នា ក៏អាចជក់បារីទោះបីជាយើងត្រូវរាប់រងការប្រកួតច្រើនក៏ដោយ។ ខ្ញុំអាចធានាថាខ្ញុំជាមនុស្សធម្មតាខ្ញុំមិនមែនជាមនុស្សប្រុសអាក្រក់ដូចមនុស្សជាច្រើននិយាយនោះទេ ខ្ញុំអាចរស់នៅក្នុងជីវិតធម្មតាបាន។ នៅពេលខ្ញុំនៅវ័យក្មេងខ្ញុំរកប្រាក់បាន ១.០០០អឺរ៉ូក្នុងមួយខែ ប៉ុន្តែសម្រាប់ក្រុមគ្រួសារខ្ញុំគឺច្រើនណាស់ដូច្នេះខ្ញុំពិតជាមានមោទនភាព

Nainggolan បានចំណាយពេលលេងអោយក្រុម Roma កំលុងឆ្នាំ២០១៤-២០១៨ មុនពេលផ្ទេរមកលេងអោយក្រុម Inter Milan នៅរដូវកាលថ្មី(២០១៨-២០១៩)នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.