v9

Gerard Pique រងការផាកពិន័យ ៤៨.000អឺរ៉ូពីបទបើកបរមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ

2 weeks ago​ | ដោយ V-Dara

ខ្សែការពារកណ្តាលក្លិប Barcelona លោក Gerard Pique ត្រូវបានពិន័យជាប្រាក់ចំនួន ៤៨.០០០អឺរ៉ូកាលពីថ្ងៃចន្ទពីបទរំលោភច្បាប់បើកបររបស់អេស្ប៉ាញ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះត្រូវបានចោតប្រកាន់ផងដែរពីបទថាមិនមានអាជ្ញាប័ណ្ណមិនត្រឹមត្រូវ ស្របពេលអាជ្ញាប័ណ្ណបើកបររបស់គាត់មិនមានសុពលភាពគិតចាប់តាំងពី ខែមិថុនាឆ្នាំ ២០១៨ មកម្លេះ។

ប៉ូលីសក្រុងបាសេឡូណាបានធ្វើការឃាត់ខ្លួន និងបានរកឃើញថាតារាបាល់ទាត់ឆ្នើមអន្តរជាតិអេស្បាញរូបនេះ បានបើកបររថយន្តរបស់គាត់ដោយគ្មានតម្លៃពិន្ទុលើអាជ្ញាប័ណ្ណរបស់គាត់។ Pique បានចូលមកបំភ្លឺ និងមកទទួលយកការកាត់ក្តីរបស់តុលាការ និងបានចាកចេញពីបរិវេនសាលដីកាដោយស្នាមញញឹម ប៉ុន្តែបន្ទាប់ពីសវនាការកាត់ក្តីអតីតខ្សែការពារក្រុម Man.U រូបនេះបដិសេធមិនធ្វើការអត្តាធិប្បាយទៅកាន់អ្នកកាសែតនោះទេ។

គួរបញ្ជាក់ថានៅប្រទេសអេស្ប៉ាញអាជ្ញាប័ណ្ណបើកបរដំណើរការលើប្រព័ន្ធពិន្ទុប្រសិនអ្នកបើកបរណាមិនមានលំដាប់ពិន្ទុនោះទេគឺនឹងត្រូវបានដកចេញហើយចាត់ទុកជាបទល្មើសចរាចរណ៍ព្រមទាំងត្រូវព្យួរអាជ្ញាប័ណ្ណរបស់ពួកគេរយៈពេល ៦ ខែនិងតម្រូវអោយចូលរួមវគ្គសិក្សាស្តីពីច្បាប់ចរាចរឡើងវិញដើម្បីបន្ធូរបន្ថយទោសកំហុស។

Pique ក៏ធ្លាប់ត្រូវបានទទួលការផាកពិន័យចំនួន ១០.៥០០អ៊ឺរ៉ូក្នុងឆ្នាំ២០១៥ ផងដែរ ពីបទប្រមាថមន្ត្រីប៉ូលិសពីរនាក់ដែលចង់ពិន័យគាត់ក្រោយចតឡានក្នុងតំបន់ហាមចតឡាន។

កែសម្រួលដោយ៖ Sport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.