v9
V9BET

គង់ សំបូរ បានចូល ONE Championship ហើយ

5 months ago​ | ដោយ V-Dr

ONE Championship បានបញ្ចូលសមាជិកអ្នកប្រយុទ្ធកម្ពុជាថ្មីម្នាក់ទៀតហើយ។ ម្នាក់នោះគឺ គង់ សំបូរ មកពីក្លឹប «អាណាចក្រប្រយុទ្ធ» ខេត្តសៀមរាប។

មិនដល់ ៨ខែផងក្លឹប អាណាចក្រប្រយុទ្ធ មានមុខមាត់ក្នុងឆាកក្បាច់គុនក្នុងប្រទេសមិនធម្មតាទៅហើយ។ ថ្មីៗនេះផងដែរ ពួកគេក៏បានចាប់ដៃជាមួយ Ernesto Hoost ជើងឯង K-1ពិភពលោក និងជើងខ្លាំងប្រដាល់ Andy Souwer ហើយឥឡូវ​នេះមានជើងខ្លាំងប្រចាំក្លឹបឡើងប្រកួតក្នុងសង្វៀនធំជាងគេនៅអាស៊ីទៀត។ ម្ចាស់ក្លឹប KFG លោក Kwok Leung Tsang និយាយពេលគង់ សំបូរ ចុះកុងត្រាជាមួយ ONE៖ «បានចូលក្នុងស្ថាប័ននេះ ក្នុងស្តង់ដារកំរិតនេះ…ពិតជានិយាយមិនចេញ ខ្ញុំគិតថាយើងនឹងល្បីខ្លាំងពេលទៅដល់សង្វៀន ក្នុងចំណោមភ្នែកទស្សនិកជនជាច្រើន និងនៅមុខកាមេរ៉ាទាំងនោះ ពេលនោះប្រាកដជា រំភើបខ្លាំងហើយនិយាយមិនចេញទេ»។

សំបូរ នឹងត្រូវឡើងប្រកួតក្នុងកម្មវិធី ONE Super Series ដែលមានកីឡាករឆ្នើមៗមកពីគ្រប់សាខា ដែលគាត់នឹងជាបុគ្គលខ្លាំងទីពីរក្នុងប្រទេស បន្ទាប់ពី សុខ ធី។ គេមិនទាន់ដឹងថា គង់ សំបូរ នឹងត្រូវឡើងវៃថ្ងៃណាឲ្យប្រាកដទេ ប៉ុន្តែ ONE នឹងរៀបចំចាប់គូឲ្យឆាប់ឆាប់នេះ ទោះជាទើបចុះកុងត្រាក្តៅក៏ដោយ។

Tsang និយាយ៖ «ពួកយើងភ្ញាក់ផ្អែលខ្លាំងណាស់ ព្រះអើយ… ONE ទើបចុះត្រាសោះ ហើយឥឡូវគេផ្តល់ឱកាសឲ្យភ្លាមៗតែម្តង? សប្បាយមិនខាន! យើងត្រូវធ្វើយ៉ាងណាឲ្យល្បីម្តងនេះ។ មនុស្សម្នារច្រើននឹងតាមដាន ទាំងឈ្មោះ គង់ សំបូរ ទាំងឈ្មោះក្លឹប កម្ពុជា ក៏ដូចជាសៀមរាប និងមានខ្ទរខ្ទារក្នុងឆាកអន្តរជាតិ។ អីចឹង យើងត្រូវតែសំរុកឲ្យខ្លាំងក្នុងការប្រកួតមួយនេះ។ ពិភពលោកកំពុងយកភ្នែកមើលយើង ONE បានជួយធ្វើរឿងល្អៗជាច្រើនសំរាប់ប្រទេសតូចៗដូចជា កម្ពុជា ឡាវ និងភូមាជាដើម»។

ម្ចាស់ក្លឹបអាណាចក្របានបន្ថែមទៀតថាខ្លួនពេញចិត្តនឹងធ្វើការជាមួយ ONE មកពីចក្ខុវិស័យរបស់ ONE Championship គឺស៊ីគ្នាជាមួយចក្ខុវិស័យរបស់ក្លឹបខ្លួនទាក់ទងនឹង ការគោរពគ្នា សច្ចភាព កំលាំង និង ភាពក្លាហានជាដើម។ «ខ្ញុំបានប្រឡូកក្នុងវិស័យក្បាច់គុននេះប្រហែល ២០ឆ្នាំមកហើយ ខ្ញុំឲ្យតំលៃសិល្បៈក្បាច់គុននេះណាស់។ អ្នកខ្លះគិតថាក្បាច់គុន គ្រាន់តែសំរាប់វៃគ្នាប៉ុណ្ណោះ ប៉ុន្តែបើយើងសង្កេតមើលមកអ្នកប្រដាល់នៅទីនេះវិញ មើលពីការគោរពដែលពួកគាត់មាន មិនមែនចេះតែនិយាយៗទេ គឺគាត់ឲ្យតំលៃគ្នាទៅវិញទៅមក»។

ក្នុងរដូវកាលបុណ្យអំទូកនេះ ទាំងមេក្រុម និង គង់ សំបូរផ្ទាល់នៅតែប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមឡើងសង្វៀននាពេលខាងមុខ។ ពួកគាត់ស្វាគមន៍គ្រប់ឧបសគ្គចំពោះមុខទាំងអស់ ហើយទន្ទឹងនឹងហ្វឹកហាត់ឲ្យខ្លាំងក្លាបន្ថែមទៀតដើម្បីបង្ហាញមុខក្នុងសង្វៀន ONE ជាលើកដំបូង។ «ពេលនេះយើងមិនឲ្យគាត់ទៅប្រកួតនៅណាទេ យើងទុកពេល ៤អាទិត្យសំរាប់ហ្វឹកហាត់ឲ្យណាណីតែម្តង យើងត្រៀមរួចរាល់ហើយ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.