v9

នៅទីបំផុត! Thierry Henry ដឹកនាំ​ Monaco ទទួលជ័យជំនះជាលើកដំបូង

2 weeks ago​ | ដោយ V-Dara

អតីតខ្សែប្រយុទ្ធក្រុម Arsenal លោក Thierry Henry បានដឹកនាំក្រុមទទួលជ័យជម្នះជាលើកដំបូងក្នុងនាមជាអ្នកគ្រប់គ្រងក្រុម Monaco ក្រោយការរកបានគ្រាប់បាល់ហ្រ្វីឃីករបស់ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិកូឡុំប៊ី Radamel Falcao នៅតង់ទី២ នាទីទី៥៤ និងជាគ្រាប់បាល់ទី៥ របស់គេ ក្នុងការប្រកួតក្របខណ្ឌលីកកំពូលបារាំង Ligue1 ជាមួយក្រុមម្ចាស់ផ្ទះ Caen កាលពីថ្ងៃសៅរ៏ទី ២៤ វិច្ឆិកា ២០១៨ នេះ។

ម្ចាស់ជើងឯក Ligue1 ឆ្នាំ២០១៧ ខកខានឈ្នះការប្រកួតគិតចាប់តាំងពីថ្ងៃទី១១ ខែសីហា(ស្មើ២ដង និងចាញ់៤លើក)ព្រមទាំងធ្លាក់ចេញពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(Champion League )គិតចាប់តាំងពីការចូលមកដឹកនាំក្រុមរបស់លោក Henry ជាង ៦សប្តាហ៍កន្លងមកនេះ។

ជ័យជម្នះមិនបានធ្វើឱ្យក្រុម Monaco ត្រូវដកចេញពីតំបន់កាត់ចោលនោះទេ ប៉ុន្តែវាបានធ្វើឱ្យមានសម្ពាធខ្លះទៅលើលោក Henry ខណៈដែល Monacoបច្ចុប្បន្ន មានលេខរៀងទី១៩ មានគម្លាតពីក្រុម Caen ២ពិន្ទុ។ Henry អតីតខ្សែប្រយុទ្ធក្រុម Monaco,​ Arsenal, Juventus, Barcelona និងកាលពីពេលថ្មីៗនេះធ្លាប់ធ្វើជាជំនួយការក្រុមជម្រើសជាតិបែលហ្ស៊ិកបានចូលមកជំនួសតួនាទីលោក Leonardo Jardim ដែលត្រូវបានក្លឹបបណ្តេញចេញនៅពាក់កណ្តាលខែតុលា ក្រោយដឹកនាំក្រុម Monaco ចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)នៅចំណាត់ថ្នាក់ទីពីរបាតតារាង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.