v9

កម្មវិធីជិះកង់ដើម្បីកុមារលើកទី១៣ នឹងប្រព្រឹត្តិទៅនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨

3 weeks ago​ | ដោយ V-Dara

នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ទៀ សីហា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធីជិះកង់ដើម្បីកុមារលើកទី១៣ ឆ្នាំ២០១៨ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ។

កម្មវិធីជិះកង់ដើម្បីកុមារ (Bike4Kids) ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយអង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រី និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណទល់មុខលានជល់ដំរី ខេត្តសៀមរាប ដោយបែងចែកជា៣ប្រភេទរួមមាន៖
១. ចម្ងាយ ១៧ គីឡូម៉ែត្រ
២. ចម្ងាយ ៣៧ គីឡូម៉ែត្រ
៣. ចម្ងាយ ១១៧ គីឡូម៉ែត្រ

សម្រាប់បងប្អូនចង់ចូលរួមក្នុងកម្មវិធីនេះអាចចុះឈ្មោះតាមអាស័យដ្ឋានមានដូចខាងក្រោម៖

– ភ្នំពេញ៖ ហាងលក់កង់ Giant, នៅទល់មុខសាលាបាក់ទូក។ លេខទូរស័ព្ទ : 061 770 446 ឬ 061 770 113.

– សៀមរាប៖ ហាងលក់កង់ Aing Kim San, មានទីតាំងនៅ : #141, National Road 6។ លេខទូរស័ព្ទ : 092 999 199 or 097 6666 997.

– បងប្អូនក៏អាចចុះឈ្មោះផ្ទាល់តាមអនឡាញ៖ www.angkorwatbike4kids.org

បើបងប្អូនបានចំងល់ទាក់ទងនិងការចុះឈ្មោះ សូមទាក់ទងតាមលេខទូរស័ព្ទ៖ 077 303 860។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.