v9
V9BET

លោក Southgate សាទរក្រុមអង់គ្លេស ក្រោយពីផ្តួលក្រូអាស៊ី ដើម្បីទៅវគ្គ១/២

10 months ago​ | ដោយ V-Dr

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បានកោតសរសើរចំពោះភាពរឹងមាំរបស់ក្រុមលោក ក្រោយពីពួកគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល១២នាទីចុងក្រោយ ដើម្បីផ្តួលក្រុមជើងឯករងនៃ World Cup គឺក្រូអាស៊ី ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ និងកក់កៅអីរបស់ពួកគេក្នុងវគ្គ ៤ក្រុមចុងក្រោយនៃយុទ្ធនាការ Nations League។

ក្រុមជម្រើសជាតិអង់គ្លេស បានប្រឈមមុខនឹងការកាត់ចេញទៅកាន់ League B នៃយុទ្ធនាការថ្មីរបស់អឺរ៉ុបមួយនេះ នៅពេលដែលកីឡាករ Andrej Kramaric បានជួយឲ្យក្រុមជម្រើសជាតិក្រូអាស៊ី មានគ្រាប់បាល់នាំមុខមុន នៅពេលការប្រកួតឈានជិតដល់នាទី ទី៦០។ ប៉ុន្តែ ស្របពេលកំពុងប្រឈមមុខនឹងការរងបរាជ័យដូចក្នុងយុទ្ធនាការ World Cup ក្នុងទីក្រុងម៉ូស្គូ កាលពីខែកក្កដា កីឡាករបម្រុង Jesse Lingard បានរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេលប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានគ្រាប់បាល់ឈ្នះនៅរយៈពេល៥នាទីចុងក្រោយដើម្បីជួយឲ្យក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់លោក Southgate បញ្ចប់ឆ្នាំជាមួយនឹងលទ្ធផលដ៏ល្អឥតខ្ចោះ។

លោក Southgate បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំពិតចាមានមោទនភាពណាស់។ ខ្ញុំបានគិតថា យើងបានលះបង់ជាច្រើនក្នុងការប្រកួតនេះ និងមានឱកាសល្អៗជាច្រើនក្នុងតង់ទី១»។ លោកបានបន្ថែមទៀតថា៖ «បន្ទាប់មក យើងបានរបូតគ្រាប់បាល់១គ្រាប់ ហើយវាពិតជាការសាកល្បងដ៏ពិតប្រាកដមួយលើភាពរឹងមាំ និងការអត់ធ្មត់។ យើងបានជួបសំណាងរបស់យើងជាមួយនឹងការវាយសម្រុករហ័ស។ ខ្ញុំពិតជាមានមោទនភាពចំពោះកម្រិតដែលយើងបានបញ្ចប់នៅឆ្នាំនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.