v9
V9BET

Rooney ត្រៀមរួចជាស្រេចដើម្បីចូលលេងជំរើសអង់គ្លេសក្រោយពីសម្ពាធនៃ ‘Golden Generation’

10 months ago​ | ដោយ V-Dr

មុនពេល Rooney ចេញដំណើរចុងក្រោយរបស់គាត់ទៅប៉ះសហរដ្ឋអាមេរិក ខ្សែប្រយុទ្ធរូបនេះមានអារម្មណ៍ធូរស្រាលគ្រប់គ្រាន់ដើម្បីទទួលភាពរីករាយនឹងបទពិសោធន៍នេះ។

ខ្សែប្រយុទ្ធ Wayne Rooney ត្រូវបានកំណត់ថានឹងរីករាយនឹងការលេងចុងក្រោយរបស់គាត់សម្រាប់ប្រទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានសារភាពថាការលេងនេះគឺមិនតែងតែសប្បាយរីករាយក្នុងការលេងសម្រាប់ប្រទេសរបស់ខ្លួនទេ។

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester United និងក្រុមតោខៀវ 3 រូបនឹងត្រូវចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី 2 នៅពេលដែលក្រុមរបស់លោក Gareth Southgate ត្រូវប៉ះក្រុមសហរដ្ឋអាមេរិកនៅឯកីឡដ្ឋាន Wembley។

Rooney បានស៊ុតបាល់បញ្ចូលទី 53គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិចំនួន 119លើក ដែលជាលើកដំបូងរបស់គាត់ដែលត្រូវបានគេហៅថា “Golden Generation” ដែលរួមមានកីឡាករ Frank Lampard, Steven Gerrard និង David Beckham ហើយត្រូវបានគេរិះគន់វិញនៅពេលធ្លាក់ចេញពីការប្រកួតនៅ World Cups និង European Championships។

ឥឡូវនេះកីឡាករវ័យ 33ឆ្នាំ Rooney បានទទួលស្គាល់ពីសម្ពាធនៃការទទួលជោគជ័យសម្រាប់ប្រទេសខ្លួន មានន័យថាការលេងសម្រាប់ប្រទេសរបស់ខ្លួនគឺមិនតែងតែសប្បាយរីករាយនោះទេ – ហើយនេះជាករណីដែលគាត់មិនរំពឹងថានឹងមាននៅសប្តាហ៍នេះ។

លោកបាននិយាយកាលពីថ្ងៃអង្គារថា: “ប្រហែលជាមានពេលខ្លះដែលខ្ញុំមិនសប្បាយចិត្តនឹងអ្វីដែលខ្ញុំគួរធ្វើ។ នោះគឺជាសម្ពាធដែលខ្ញុំបានដាក់ខ្លួនឯងដែលជាក់ស្តែងនៅពេលដែលអ្នកស្ថិតនៅក្នុងរបៀបនោះអ្នកមិនចង់សារភាពនៅទីនោះទេ”។

Rooney បានបន្តទៀតថា៖ “ខ្ញុំបានត្រលប់ទៅភាពពីមុន ហើយឥលូវខ្ញុំអាចវិភាគបានថា ការដែលយើងសម្ពាធលើខ្លួនឯងពេក វាធ្វើអោយយើងប្រឹងប្រែងខ្លាំងពេក ហើយធ្វើអោយយើងមានភាពព្រួយបារម្ភ ដូច្នេះហើយយើងនឹងមិនរីករាយនឹងអ្វីដែលអ្នកធ្វើនោះទេ ដែលនេះហើយ ធ្វើអោយប៉ះពាល់ដល់ការលេងរបស់យើង។ ហើយអ្វីដែលនឹងអោយយើងលេងបានល្អ គឺនៅពេលដែលសប្បាយនៅក្នុងការលេង ដូច្នេះខ្ញុំនឹងសប្បាយនៅក្នុងការលេងនៅថ្ងៃព្រហស្បតិ៍នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.