v9

ការស្លាប់របស់ក្មេងប្រុសថៃ បង្កើតឲ្យការពិភាក្សាលើកីឡាករប្រដាល់មួយថៃវ័យក្មេង

4 weeks ago​ | ដោយ V-Dara

ការស្លាប់របស់ក្មេងប្រុសវ័យ ១៣ឆ្នាំម្នាក់ ដែលត្រូវបានវាយឲ្យសន្លប់អំឡុងការប្រកួតប្រដាល់ថៃនោះ បានបង្កើតឲ្យមានការពិភាក្សាអំពីថា តើក្មេងៗគួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកីឡាដ៏គ្រោះថ្នាក់មួយ ដែលក្មេងៗភាគច្រើនចាត់ទុកថា ជាឱកាសតែមួយក្នុងការគេចផុតពីភាពក្រីក្រ ឬយ៉ាងណា?

កុមារា Anucha Kochana ត្រូវបានប្រកាសថា បានបាត់បង់ជីវិតដោយសារតែមានបញ្ហារបួសត្រង់ក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃចន្ទ ក្រោយពីរូបគេបានចាញ់ដោយសន្លប់ក្នុងការប្រកួតមួយនៅជាយទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ។ ប្រដាល់ថៃ ឬមួយថៃ គឺជាកីឡាដ៏ពេញនិយមក្នុងប្រទេសថៃ ខណៈដែលក្មេងប្រុសរាប់លាននាក់ សុបិនចង់ដណ្តើមបានជ័យជម្នះ នៅលើសង្វៀន និងភាពមានបានក្នុងជីវិត សម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ដោយសារតែជ័យជម្នះអាចផ្តល់ឲ្យ។ ប៉ុន្តែ កីឡានេះ ត្រូវបានគ្រប់គ្រងដោយច្បាប់មិនគ្រប់ជ្រុងជ្រោយឡើយ ខណៈដែលក្មេងៗក្នុងវ័យណាក៏ដោយ អាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់មួយ ដែលអាចនឹងធ្វើឲ្យពួកគេប្រឈមមុខនឹងការរងរបួសធ្ងន់ធ្ងរ ឬដូចករណីរបស់កុមារា Anucha អ៊ីចឹង។

សាច់ញាតិរបស់ក្មេងប្រុសរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងមិនធ្វើការចោទប្រកាន់ផ្សេងៗទៅលើការស្លាប់របស់គេឡើយ។ ប៉ុន្តែ ក្រុមអ្នកច្បាប់ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលយោធា បានត្រួតពិនិត្យរួចជាស្រេចលើការពង្រឹងបទបញ្ជាប្រកួតដើម្បីហាមមិនឲ្យក្មេងអាយុក្រោម ១២ឆ្នាំប្រកួតប្រដាល់អាជីព៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.