v9

ចំបាប់ដណ្តើមមេដាយបានចំនួន១៦ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

4 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិកចំបាប់កម្ពុជាបានបញ្ចប់បេសកម្មក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ Southeast Wrestling and Grappling Championships Philippines នៅហ្វីលីពីនជាមួយជោគជ័យដ៏ធំធេង។ ក្រោយប្រកួតយ៉ាងស្វិតស្វាញចន្លោះពីថ្ងៃទី៦-១០ ខែវិច្ឆិកា ឆ្នាំ២០១៨ អត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៩។

មេដាយមាសទាំង៣របស់កម្ពុជាដណ្តើមបានលើវិញ្ញាសាចំបាប់ឆ្នេរខ្សាច់ដោយកីឡាករ ឌន សៅ, ចាប សុខលី និង ច្រាយ ប្រុស រីឯមេដាយប្រាក់៤ ក៏ដណ្តើមបានលើវិញ្ញាសាចំបាប់ឆ្នេរខ្សាច់ផងដែរ ដោយកីឡាការិនី សឿន នឿត, ជា កញ្ញា, វថ្ថា លក្ខិណា និងកីឡាករ កែវ សុភ័ក្រ។

ចំណែកមេដាយសំរឹទ្ធទាំង៩ទទួលបានលើវិញ្ញាសាចំបាប់សេរី៦ ក្រិចកូ១ និងឆ្នេរខ្សាច់២ ដែលរកបានដោយកីឡាករ ឌន សៅ, ហេង វុទ្ធី(២), ឆាំ ពិសិន(២), កែវ សុភ័ក្រ, កីឡាការិនី សឿន នឿន, ឌន ស្រស់ និង ឌិត សំណាង។

សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីចំនួន១១រូបឲ្យចូលរួម។ ការចូលរួមនេះ ទទួលបានការឧបត្ថម្ភជាង១ម៉ឺនដុល្លារពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមគោលការណ៍អនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.