v9

Isamu Kato: អ្នកគាំទ្រ Boca Junior ខកចិត្តមិនបានមើលការប្រកួតក្រោយធ្វើដំណើរ ៣៣ម៉ោង

4 weeks ago​ | ដោយ V-Dara

ជារឿងខកចិត្តបំផុតមួយសម្រាប់ប្រិយមិត្តជនជាតិជប៉ុនមួយរូបឈ្មោះ Isamu Kato របស់ក្រុម Boca Junior ដែលមិនបានចូលរួមទស្សនាការប្រកួតក្លឹបក្នុងដួងចិត្ត ប៉ុន្តែត្រូវបានលើកពេលក្នុងជំនួបដ៏សំខាន់នោះគឺ Superclasico ដើម្បីដណ្តើមពានរង្វាន់ Copa Libertadores ជើងទី១ រវាងក្រុមជើងខ្លាំងទំាងពីរនៅលីកកំពូលអាហ្សង់ទីននោះគឺ River Plate និង Boca Junior ត្រូវបានលើកពេលដោយសារភ្លៀងធ្លាក់រហូត​ ១២ម៉ោងនិងមានទឹកជំនន់កាលពីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏។

ប្រិយមិត្តគាំទ្រ Kato បានធ្វើដំណើររយៈពេល ៣៣ម៉ោងពីទីក្រុងតូក្យូទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន សម្រាប់ការប្រកួតនេះជាមួយនិងការចំណាយប្រាក់ ២៤០០ដុល្លាសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរទៅដល់ទីកន្លែងប្រារព្ធពិធីនៅតំបន់ La Bombonera និង មានគម្រោងស្នាក់នៅរយៈពេល ២៤ម៉ោង ម៉ោងប៉ុណ្ណោះ ជាមួយគោលបំណង សំខាន់គឺចង់ទស្សនាផ្ទាល់ និងលើកទឹកចិត្តក្រុមរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយគាត់មិនបានរំពឹងថាភ្លៀងនឹងធ្វើអោយ ដំណើរកំសាន្តដែលគាត់បានគ្រោងទុកយ៉ាងហ្មត់ចត់ជាមួយនិង ភាពរីករាយត្រូវខកខាននោះទេ។ Kato បានចូលទៅក្នុងកីឡាដ្ឋានមុនពេលការប្រកួតត្រូវបានគេផ្អាកដោយលើកពេលមកថ្ងៃអាទិត្យម្សិលមិញវិញ ទោះបីជាទទួលបាននៅភាព រីករាយជាមួយបរិយាកាសមុនពេល ការប្រកួតត្រូវបានពន្យារពេលយ៉ាងណាក្តី។ ការប្រកួតបានប្រព្រឹត្តទៅដូចការលើកពេលគឺកាលពិថ្ងៃអាទិត្យម្សិលមិញ ជាមួយលទ្ធផលការប្រកួតជើងទី១ គឺស្មើគ្នា២ទល់និង២។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.