v9

Cavani ស៊ុតហ៊ែតទ្រីក ខណៈ Neymar រកបាន ១គ្រាប់ជួយអោយ PSG ផ្តួល Monaco ចាស់ដៃ

4 weeks ago​ | ដោយ V-Dara

ការប្រកួតក្របខណ្ឌលីកកំពូលបារាំង Ligue1 រវាងក្រុមនាំមុខកំពូលតារាង PSG និង ម្ចាស់ផ្ទះMonaco កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ២០១៨ នេះបានបញ្ចប់ទៅក្នុងលទ្ធផល Monaco ០:៤ Paris Saint Germain។ ៤គ្រាប់របស់ក្រុម PSG ធ្វើបានដោយ កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Edinson Cavani រកបានគ្រាប់បាល់៣គ្រាប់(Hat-trick) នៅនាទីទី(៤,១១,៥៣) ខណៈខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុត Neymar រកបានបាន ១គ្រាប់ចុងក្រោយដោយការស៊ុតពិន័យ ១១ម៉ែត្រនៅនាទីទី៦៤។ សម្រាប់ក្រុម Monaco មិនមានឪកាសវាយបកតាមពីក្រោយវិញនោះទេ និងបន្តលទ្ធផលរហូតបញ្ចប់ការប្រកួត។

ក្រោយចូលមកដឹកនាំក្រុម Monaco មកដល់ពេលនេះគ្រូបង្វឹក Thierry Henry ទទួលបានជ័យជំនះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្រោយការប្រកួតសរុបទាំងអស់ និងបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៩បាតតារាង និងមានពិន្ទុឃ្លាតឆ្ងាយពីក្រុមលេខ១៧ Caen ដែលស្ថិតនៅចំនុចផុតពីតំបន់គ្រោះថ្នាក់រហូតដល់ទៅ ៥ពិន្ទុ។ ក្រុម Monaco ទើបតែធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម​ Club Brugge កាលពីសប្តាហ៍មុន និងត្រូវជួបប្រកួតជាមួយក្រុម Caen នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០១៨ ខាងមុខនេះបន្តទៀត។

បច្ចុប្បន្នក្រុម Paris St-Germain ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel កំពុងឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងដោយមានគម្លាត ១៣ពិន្ទុពីក្រុមលេខ២ Lille។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.