v9

Fred ប្រាប់មូលហេតុបដិសេធ Man.City ហើយជ្រើសរើស Man.United

1 month ago​ | ដោយ V-Dara

ខ្សែបម្រើ Fred វ័យ ២៥ឆ្នាំរូបនេះបានផ្ទេរពីក្រុម Shakhtar Donetsk តម្លៃខ្លួន ៥២លានផោនមកកាន់ទៅទឹកដី Old Trafford នៅរដូវក្តៅនេះ។ ជាមួយនិងការបង្ហាញខ្លួន ១៥០ដង សម្រាប់ក្រុមនៅលីកកំពូលរបស់អ៊ុយក្រែននិងស៊ុតបញ្ចូលទីបាន ១គ្រាប់ក្នុងការបង្ហាញខ្លួន ៩ប្រកួតសម្រាប់ Man.United មកទល់នឹងពេលនេះ។

ថ្លែងប្រាប់ទស្សនាវដ្តី FourFourTwo Fred បាននិយាយថា: ការពិតខ្ញុំបានទទួលសំណើរ ពីក្រុម Man.City ហើយថែមទាំងបាននិយាយជាមួយមិត្តរួមក្រុមប្រេស៊ីលរបស់ខ្ញុំដែលលេងនៅទីនោះផងដែរ។ ពួកគេព្យាយាមបញ្ចុះបញ្ចូលឱ្យខ្ញុំចូលរួមជាមួយពួកគេ ប៉ុន្តែនៅទីបំផុតវាមិនបានកើតឡើងទេ។ ខ្ញុំបានសម្រេចចិត្តយ៉ាងឆាប់រហ័សនិងយល់ថាជាការផ្លាស់ប្តូរត្រឹមត្រូវសម្រាប់ខ្ញុំ

Fred បន្តថាៈ លោក Mourinho គឺជាកំពូលគ្រូបង្វឹកអាជីពកំពូលម្នាក់ហើយគ្រប់កីឡាករទាំងអស់ចូលចិត្តធ្វើការជាមួយអ្នកឈ្នះបែបនេះ។ ខ្ញុំរៀនពីគាត់ ហើយនោះប្រាកដណាស់។ គាត់មានភាពតឹងតែងណាស់ ប៉ុន្តែនោះជាផ្នែកមួយនៃការងាររបស់គាត់។ ភាពរួសរាយរាក់ទាក់និងកំប្លែងនៅខាងក្រៅទីលានហើយនិយាយលេងសើចជាមួយយើងក្នុងបន្ទប់សំលៀកបំពាក់។ Jose មានសារៈសំខាន់ណាស់ក្នុងការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលរួមជាមួយក្រុម Manchester United ហើយខ្ញុំពិតជាមានអំណរគុណចំពោះការចាប់អារម្មណ៍របស់គាត់ចំពោះការលេងបាល់ទាត់របស់ខ្ញុំ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 442

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.