v9

ប្អូនប្រុស Eden Hazard ក្រើនរំលឹកបង ជុំវិញករណីផ្ទេរទៅ Real Madrid

1 month ago​ | ដោយ V-Dara

ប្អូនប្រុសបង្កើតកីឡាករ Eden Hazard គឺកីឡាករ Thorgan Hazard បាននិយាយថាបងប្រុសរបស់ខ្លួនមានការសំរេចចិត្តបានត្រឹមត្រូវក្នុងការបន្តលេងអោយក្រុម Chelsea បន្តទៀត បន្ទាប់ពីររដូវក្តៅកន្លងទៅនេះខ្សែបម្រើនាំលេងរូបនេះមាន ការចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំងពីក្លឹប Real Madrid។

បច្ចុប្បន្ន Thorgan កំពុងលេងនៅក្របខ័ណ្ឌ Bundes liga ជាមួយក្រុម Borussia Monchengladbach យល់ឃើញថាបងប្រុសរបស់ខ្លួន គួរតែគិតគូរអោយបានម៉ត់ចត់ជាមុន អំពីសម្រេចចិត្ត ចូលរួមជាមួយក្លឹប Real Madrid នៅក្នុងស្ថានភាពបែបនេះ។

Thogan បានប្រាប់កាសែតបែលហ្ស៊ិក HLN ថា: Eden បានសំរេចចិត្តត្រឹមត្រូវដែលបន្តលេងនៅ Chelsea។ Chelsea មិនបានចាប់អារម្មណ៍លក់គាត់ទេជាមួយនិងការចាប់ផ្តើមរដូវកាលយ៉ាងល្អ។ Real Madrid បានបណ្តេញអ្នកចាត់ការទូទៅ ហើយកីឡាករសំខាន់ៗបានចាកចេញ ដូច្នេះក្រុមត្រូវការពេលវេលា ស្តារឡើងវិញ។ ដូច្នេះខ្ញុំអាចនិយាយបានថា Hazard មិនគិតអំពីការផ្លាស់ប្តូរទេឥឡូវនេះ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដល់ Chelsea។ គាត់មិនចង់ឱ្យមានការប៉ះទង្គិចជាមួយក្លិបដែលមានចំណងសាមគ្គីភាព និងគ្នាជាយូរមកហើយនោះទេ។

សម្រាប់ Hazard ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិបែលហ្សិកធ្លាប់ព្រលយពាក្យថារូបគេបានពិចារណាពីអនាគតនៅ កីឡាដ្ឋាន Stamford Bridge បន្ទាប់ពីការបញ្ចប់ប្រកួតបាល់ទាត់ពិភពលោក ២០១៨ ប៉ុន្តែបន្ទាប់ពីគ្រូបង្វឹកថ្មីលោក Maurizio Sarri ចូលមកដឹកនាំក្រុមរូបគេបានសម្រេច បន្តលេងនិងកំពុងឈរនៅទីកំពូលជាកីឡាករស៊ុតបញ្ចូលទីបាន៧គ្រាប់នៅក្របខ័ណ្ឌ Premier League។ ក្រុមអធិរាជស Real Madrid ទើបបញ្ចប់តួនាទីគ្រូបង្វឹកលោក Julen Lopetegui ក្រោយដឹកនាំក្រុមប្រឈមនិងផលវិបាកខ្លាំងក្នុងរដូវកាលនេះខណៈក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ៦ នៅ La Liga។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.