v9

Jan OBlak បង្កើតកំនត់ត្រាសំខាន់មួយក្រោយជួយអោយ At.Madrid ផ្តួល​ Dormund

1 week ago​ | ដោយ V-Dara

អ្នកចាំទីរបស់ក្រុម Atletico Madrid កីឡាករ Jan Oblak បានឈានដល់ដំណាក់កាលបង្កើតកំណត់ត្រាដ៏សំខាន់មួយគឺធ្វើបាន ១០០ Cleansheet(មិនមានការស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត)សម្រាប់ការប្រកួតផ្លូវការសរុបទាំងអស់ ១៧៨ដង និងរាប់បញ្ចូលជ័យជំនះចុងក្រោយកំលុងពេលក្រុម At.Madrid ផ្តួល Borussia Dortmund ២:0 នៅក្របខណ្ឌ Champion Leagueកាលពីថ្ងៃអង្គារកន្លងទៅនេះ។

កីឡាករអន្តរជាតិស្លូវៀនៀ Oblak វ័យ ២៥ឆ្នាំរូបនេះ ធ្វើបាន Cleansheet ដំបូងរបស់គាត់សម្រាប់ Atletico.Madrid នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កំលុងការប្រកួតជាមួយក្រុម L’Hospitalet នៅ Copa del Rey ។ បន្ទាប់មកគឺ ៩៩ដង(សរុប ៥៩ នៅកីឡដ្ឋានរបស់ក្រុម និង ៤១ផ្សេងទៀតនៅក្រៅទឹកដី។ នេះមានន័យថា Oblak ទទួលបានមធ្យមភាគ ០,៦៤ភាគរយក្នុងមួយប្រកួត។

នៅរដូវកាលទី ១( ២០១៤-២០១៥)អតីតកីឡាករក្រុម Benfica ធ្វើអោយរបូតគ្រាប់បាល់បញ្ចូលទីរហូត ១៨គ្រាប់ ក្នុង ២១ប្រកួត។ នៅរដូវកាលបន្ទាប់(២០១៥-២០១៦)របូតគ្រាប់បាល់ ២៦គ្រាប់ ក្នុង ៥១ប្រកួត និង យុទ្ធនាការ ២០១៦-២០១៧ របូតគ្រាប់បាល់ ២៨គ្រាប់ ក្នុង ៤១ប្រកួត និងរដូវកាលចាស់២៨គ្រាប់/៤៩ប្រកួត។ រហូតមកដល់រដូវកាលថ្មី នេះរបូតគ្រាប់បាល់ ១៤គ្រាប់ក្នុង ១៦ប្រកួត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.