v9

Lewandowski ស៊ុតបាន​ ២គ្រាប់ជួយ Bayern Munich ផ្តួល AEK ដើម្បីឈានទៅវគ្គ១៦ក្រុម

1 week ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់(បាល់ប៉េណាំងទីនៅនាទីទី៣១ និងនាទីទី៧១)និងជាការបង្ហាញខ្លួនលើកទី១០០ របស់ខ្លួន ដើម្បីជួយក្រុម Bayern Munich ឆ្លងផុតវគ្គជម្រុះនិងឈានទៅដល់វគ្គ ១៦ក្រុម ចុងក្រោយជាមួយនិងជ័យជម្នះ ២-០ លើក្រុម AEK របស់ក្រិកកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏នៅ កីឡាដ្ឋាន Allianz Arena។ ការទទួលជ័យជម្នះនេះបានធ្វើឱ្យក្រុម Bayern Munich ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុង ពូល E ជាមួយនឹងពិន្ទុ១០។

ជ័យជម្នះនេះ នឹងកាត់បន្ថយសម្ពាធលើគ្រូបង្វឹកលោក Niko Kovac សម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ និងត្រូវធ្វើដំណើរទៅប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Borussia Dortmund។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.