v9

Jesus រកបាន ៣គ្រាប់ ខណៈ Man City លត់ក្រុម Shakhtar ចាស់ដៃ

1 week ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងនោះរាប់បញ្ចូលទីការស៊ុតបាល់ប៉េណាល់ទី២គ្រាប់ផងដែរ ខណៈដែលក្រុម Manchester City ធ្វើដំណើរកាន់តែកៀកឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយពីបានលត់ក្រុមអ៊ុយក្រែន Shakhtar Donetsk យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ នាកីឡដ្ឋាន Etihad កាលពីថ្ងៃពុធ។

លទ្ធផលនេះ បានធ្វើឲ្យខិតកាន់តែកៀកក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលក្រុមឈរលេខ១ក្នុងពូល F មួយនេះ មាន៩ពិន្ទុ ដោយនាំមុខ ៣ពិន្ទុដាច់លើក្រុមឈរលេខ២ Olympique Lyonnais ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Hoffenheim។ Hoffenheim កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៣ពិន្ទុ ស្របពេលដែលក្រុម Shakhtar ស្ថិតនៅបាតតារាងនៃពូល ដោយមាន២ពិន្ទុ ហើយក្រុម Man City នឹងកក់កៅអីរបស់ពួកគេទៅកាន់ជុំបន្ទាប់ តាមរយៈការដណ្តើមបានជ័យជម្នះ ឬស្មើជាមួយនឹងក្រុម Lyon នៅថ្ងៃទី២៧ ខែវិច្ឆិកា។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បានឲ្យដឹងថា៖ «ជាអកុសល យើងមិនទាន់បានឆ្លងទៅវគ្គបន្តឡើយ ប៉ុន្តែ យើងខិតកាន់តែកៀក ហើយនិងព្យាយាមរក្សាកម្រិតខ្លាំងនេះ។ វានឹងជួយឲ្យយើងរក្សាការផ្តោតអារម្មណ៍»។ ក្រុមរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ពិតជាមុតស្រួចក្នុងការផ្តួលគូប្រកួតរបស់ខ្លួននៅពេលនេះ និងបានស៊ុតបាល់លើដៃគូដល់ទៅ១៩គ្រាប់ក្នុងការប្រកួតលើទឹកដីខ្លួនឯង៤លើកចុងក្រោយក្នុងរាល់ការប្រកួតទាំងអស់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.