v9

ក្រុមឡើងទម្រង់លេង Arsenal សម្លឹងកៅអីវគ្គបន្តនៃ Europa នៅរាត្រីនេះ

1 week ago​ | ដោយ V-Dara

ក្រុម Arsenal របស់លោក Unai Emery នឹងធ្វើដំណើរទៅកាន់ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងក្រុម Sporting Lisbon នាកីឡដ្ឋាន Emirates ដោយសម្លឹងរកកៅអីមួយក្នុងការឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Europa League ក្រោយពីទទួលបាននូវការជឿជាក់ដោយការបង្ហាញពីទម្រង់លេងយ៉ាងល្អពេលប្រកួតជាមួយនឹងក្រុមខ្លាំង Liverpool ក្នុងក្របខ័ណ្ឌ Premier League។

ក្រុមកាំភ្លើងធំមួយនេះ កំពុងតែស្ថិតនៅលើកំពូលតារាងនៃពូល E ក្រោយពីបានឈ្នះរាល់ការប្រកួតទាំង ៣លើកពីការប្រកួតរបស់ពួកគេមកទល់ពេលនេះ និងហាក់ស្ថិតក្នុងភាពខ្លាំងនៅដំណើរកាលដំបូងនៃរជ្ជកាលបន្ទាប់ពីការចាកចេញរបស់លោក Arsene Wenger។ ដណ្តើមបានជ័យជម្នះ២លើកជាប់ៗគ្នាលើក្រុមខ្លាំងរបស់ព័រទុយហ្គាល់ Sporting នឹងបន្តការមិនស្គាល់ចាញ់របស់ពួកគេរហូតដល់ទៅ ១៥៦ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់។

ការរងបរាជ័យ ២លើកជាប់ៗគ្នាក្រោមស្នាដៃក្រុម Manchester City និង Chelsea កាលពីដើមរដូវកាលនេះ បានធ្វើឲ្យមនុស្សជាច្រើនចោទសួរថា Arsenal អាចប្រជែងជាមួយនឹងក្រុមខ្លាំងជាងឬយ៉ាងណា ប៉ុន្តែ កីឡាករចំណូលថ្មី Bernd Leno និងការបង្ហាញពីទម្រង់លេងកាលពីថ្ងៃសៅរ៍ បានបង្ហាញពីភ័ស្តុតាងមួយរួចជាស្រេច។ អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់រូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំគិតថា យើងបានឃើញថា យើងអាចលេងយ៉ាងល្អពេលប្រកួតជាមួយនឹងក្រុមខ្លាំងៗ។ យើងបានគ្រប់គ្រងលើ Liverpool។ យើងបានលេងល្អតាំងពីតំបន់ការពារ។ វាមិនមែនជារឿងសំណាងឡើយ ឬក៏មានសំណាងឡើយក្នុងការបង្កើតពីទម្រង់លេងឲ្យបានល្អឡើយ។ យើងបានគ្រប់គ្រងបាល់បានល្អនៅតំបន់ការពារ ហើយនោះគឺជារបៀបដែលយើងចង់លេង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Straits Times

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.