v9

លោក Mourinho ថា លោកមិនបានមើលស្រាល Juventus ក្នុងជម្លោះនៃការអបអរឡើយ

1 week ago​ | ដោយ V-Dara

លោក Jose Mourinho បានបញ្ជាក់ថា ការអបអរបែបបង្កបញ្ហារបស់លោកក្នុងពេលក្រុម Manchester United ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Juventus មិនមានន័យទៅលើការមើលស្រាលក្រុមរបស់អ៊ីតាលីមួយនេះឡើយ។

ក្រុមរបស់លោក Mourinho ដណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្នុងទីក្រុង Turin តាមរយៈការរកបានគ្រាប់បាល់ ២គ្រាប់នៅរយៈពេល ៤នាទីចុងក្រោយ។ ក្នុងពេលដេញតាមពីក្រោយគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់អតីតតារាឆ្នើមរបស់ Man Utd គឺ Cristiano Ronaldo ក្រុមភ្ញៀវបានវាយបកវិញតាមរយៈការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អរបស់ Juan Mata នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Leonardo Bonucci បានចំពេញការដណ្តើមបាន ៣ពិន្ទុសម្រាប់ Man United តែម្តង។

លោក Mourinho បានឆ្លើយតបក្នុងកាយវិការដ៏ចម្រូងចម្រាស់ ខណៈដែលអ្នកចាត់ការទូទៅរបស់ក្រុម Man United រូបនេះបានដើរចូលទៅកាន់ទីលានប្រកួត ក្នុងពេលបញ្ចប់ការប្រកួត ដោយការយកដៃដាក់ពីក្រោយត្រចៀកម្ខាងរបស់លោក។ គ្រូបង្វឹករូបនេះបានប្រាប់បណ្តាញសារព័ត៌មាន BT Sport ថា៖ «ក្នុងទីក្រុងដ៏ស្រស់ស្អាតរបស់អ៊ីតាលីមួយ ពួកគេបានមើលងាយខ្ញុំរយៈពេល៩០នាទី។ ខ្ញុំមិនបានមើលងាយពួកគេទេ។ ខ្ញុំគ្រាន់តែធ្វើរឿងតូចតាមួយប៉ុណ្ណោះ»។ លោក Mourinho បានបន្ថែមទៀតថា៖ «ខ្ញុំដឹងថា អ្នកគាំទ្ររាប់លានអ្នករបស់ Inter ពិតជារីករាយចំពោះបញ្ហានោះ។ ប៉ុន្តែ ខ្ញុំគោរព Juventus កីឡាកររបស់ពួកគេ អ្នកចាត់ការទូទៅ និងគុណភាពដែលពួកគេមាន»។ កាយវិការរបស់លោក Mourinho ចង់មានន័យថា ហេតុអ្វីបានដែលអ្នកគាំទ្ររបស់ Juventus ឈប់ស្រែកចំអកឲ្យលោក ខណៈដែលពួកគេបានស្រែកចំអកឲ្យលោកដោយសំដៅទៅលើពេលដែលលោកស្ថិតជាគ្រូបង្វឹករបស់ Inter៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.