v9

មូលហេតុ ៣យ៉ាង កម្ពុជាត្រូវតែតាមដានព្រិត្តិការណ៍ ONE: HEART OF THE LION

1 week ago​ | ដោយ V-Dara

ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកានេះ ដែលត្រូវចំនឹងថ្ងៃទិវាឯករាជ្យជាតិ កម្ពុជានឹងមានវត្តមានលើសង្វៀនក្បាច់គុនពិភពលោក ដែលប្រព្រឹត្តិទៅនៅឯកីឡដ្ឋានសិង្ហបុរីក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION ។ ជើងខ្លាំងកំពូលៗមកពីទូទាំងពិភពលោកចំនួន ១៤គូរ នឹងបញ្ចេញសមត្ថភាពតំណាងឱ្យប្រទេសរបស់គេរៀងៗខ្លួនដើម្បីដណ្តើមយកខ្សែក្រវាត់ Bantamweight World Unification Championship។

ខាងក្រោមជាមូលហេតុបីយ៉ាងដែលកម្ពុជាត្រូវតាមដានថ្ងៃសុក្រនេះ៖

មាស ម៊ើ នឹងលើកទង់ជាតិកម្ពុជា

មាស ម៊ើ ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge រដូវកាលទី២ នឹងឡើងសង្វៀនតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ ជើងខ្លាំងមកពីខេត្ដកំពង់ធំ ត្រូវចូលវៃក្នុងទ្រុង ប្រភេទទម្ងន់ស្រាលជាមួយកីឡាករពីរសាសន៍ Anthony Engelen។

អ្នកលេងយូដូកម្ពុជារូបនេះ បានចាប់ផ្តើមអាជីពរបស់គាត់ដោយទទួលជ័យជម្នះលើសង្វៀនប្រយុទ្ធ ៥ ដងជាប់ៗគ្នា ប៉ុន្តែអំឡុងឆ្នាំ ២០១៨ នេះគាត់ដូចជាតឹងតែងបន្តិច។ ប្រសិនបើគាត់អាចយកឈ្នះលើអតីតជើងឯកទម្ងន់ស្រាល Engelen បាននោះ គាត់នឹងអាចស្តារកេរ្តិ៍ឈ្មោះមកវិញជាមិនខាន។ គាត់ធ្លាប់បានផ្តួលគូរប្រកួត ៩ដង ក្នុងការប្រកួត ១១ដងរួចមកហើយនោះ នឹងអង្រួនចក្ខុអ្នកទស្សនាក៏ដូចជាជនរួមជាតិឲ្យហ៊ោកញ្រ្ជាវពេញឆាក។

មានវត្តមានម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកជាច្រើនបង្ហាញមុខ

ចាន់ រតនា បានត្រៀមចូលប្រកួតក្នុងទ្រុងវិញសំរាប់ថ្ងៃសុក្រនេះ ប៉ុន្តែគួរអោយស្តាយការប្រកួតរបស់គាត់ត្រូវបានលុបចោលតែប៉ុន្មានថ្ងៃមុននេះ។

អ្នកគាំទ្រនឹងមិនខកបំណងទេ ពីព្រោះ ONE ទើបប្រកាសថាអ្នកប្រដាល់ជើងខ្លាំង Demetrious, Johnson និង Eddie Alvarez ដែលទើបចុះកុងត្រាជាមួយONE Championship ថ្មីៗនេះ នឹងបង្ហាញមុខធ្វើសន្និសិទកាសែតជាផ្លូវការ។ អតីតម្ចាស់ជើងឯក UFCទាំងពីរ នឹងឡើងប្រកួតគ្នាប្រភេទទម្ងន់ស្រាលជាងគេរបស់ ONE Championship។

ម្ចាស់ខ្សែក្រវាត់ពិភពលោក ប៉ះជាមួយម្ចាស់ក្រវាត់ពិភពលោក

គូរប្រកួតសំខាន់ប្រចាំកម្មវិធី គឺម្ចាស់ខ្សែក្រវាត់ពិភពលោក Bibiano Fernandes នឹងឡើងអង្រួនសង្វៀនម្តងទៀតជាមួយម្ចាស់ខ្សែក្រវាត់(បណ្តោះអាសន្ន) Kevin Belingon។ រយៈពេល ៨ឆ្នាំនេះ Fernandes ទទួលបានឈ្នះ ១៤លើកផ្ទួនៗគ្នាមិនទាន់ចាញ់សូម្បីតែម្តង រាប់បញ្ចូលទាំងការប្រយុទ្ធជាមួយ Kevin កាលពីខែមករា ឆ្នាំ២០១៦ ធ្វើឱ្យគាត់ក្លាយជាអ្នកលេងក្បាច់គុនដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រ ONE។

ជើងខ្លាំងដែលអាចផ្តួលគូប្រកួតឲ្យកក្រើនសង្វៀន នឹងជាម្ចាស់ខ្សែក្រវាត់ពិភពលោក Bantamweight World Championship។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.