v9

លោក Mourinho៖ Juventus គឺជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុង Champions League

1 week ago​ | ដោយ V-Dara

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានលើកឡើងថា Juventus គឺជា «ក្រុមមានប្រៀបខ្ពស់» ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ នៅមុនបេលការប្រកួតរបស់ពួកគេក្នុងទីក្រុង Turin នៅរាត្រីនេះ។

ក្រុមម្ចាស់ជើងឯក៣សម័យកាល Man United កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល H ក្រោយពីការប្រកួត៣លើក ដោយមាន៤ពិន្ទុ ពោលគឺដេញតាម៥ពិន្ទុពីក្រោយក្រុម Juventus ដែលកំពុងត្រៀមខ្លួនរួចរាល់ក្នុងការទៅវគ្គ១៦ក្រុមចុងក្រោយ។ លោក Mourinho បានបញ្ជាក់ថា Man United នឹងមិនបាត់បង់ការផ្តោតអារម្មណ៍ដោយសារតែការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester នៅថ្ងៃអាទិត្យនេះ ក្នុងក្របខ័ណ្ឌ Premier League ឡើយ ប៉ុន្តែ បានទទួលស្គាល់ថា ជោគវាសនាក្នុងក្របខ័ណ្ឌ Champions League របស់ក្រុមលោក នឹងត្រូវកាត់សេចក្តីក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Young Boys និង Valencia។

លោក Mourinho បានឲ្យដឹងថា៖ «វាគឺជាការប្រកួតដ៏ធំមួយក្នុងការលេងនៅថ្ងៃស្អែកនេះ។ ពួកគេជាក្រុមមានក្តីខ្ពស់ក្នុងការឈ្នះពានយុទ្ធនាការនេះ។ វាជាការប្រកួតដ៏ធំក្នុងមិនអាចឲ្យយើងគិតពីការប្រកួតបន្ទាប់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការប្រកួតដ៏ធំក្នុងការធ្វើឲ្យយើងគិតតែលើការប្រកួតជាមួយនឹង Juventus។ វាមិនមែនជាការប្រកួតដ៏សំខាន់សម្រាប់យើងឡើយ។ វាមិនមានបញ្ហាឡើយថា នឹងមានអ្វីកើតឡើងនៅនេះ។ មានការប្រកួត២លើកជាមួយនឹងក្រុម Young Boys និង Valencia ដើម្បីកំណត់យកក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២»។ Man United បានធ្វើការវាយបកដើម្បីឈ្នះក្នុងការប្រកួតនាពេលថ្មីៗនេះលើក្រុម Newcastle និង Bournemouth ហើយលោក Mourinho បានព្រមានថាក្រុមរបស់លោកមិនអាចវាយបកបានម្តងទៀតពេលប៉ះក្រុម Juventus ដែលបានផ្តួលពួកគេ ១-០ នាកីឡដ្ឋាន Old Trafford កាលពី២សប្តាហ៍មុនឡើយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.