v9
V9BET

ទីបំផុតភរិយា Thomas Muller ធ្វើរឿងមួយដល់គ្រូបង្វឹក Bayern Munich ហើយ

8 months ago​ | ដោយ V-Dr

ភរិយារបស់ខ្សែប្រយុទ្ធ Thomas Muller បានធ្វើការសុំទោសដល់អ្នកចាត់ការទូទៅក្លឹប Bayern Munich លោក Niko Kovac បន្ទាប់ពីនាង Lisa Muller បានសម្រេចចិត្តសរសេររិះគន់គ្រូបង្វឹកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram រួចមក។ ករណីនេះកើតមានឡើងបន្ទាប់ពី Muller ត្រូវគ្រូបង្វឹកសម្រេចចិត្តអោយអង្គុយជាកីឡាករបម្រុងរហូតដល់នាទីទី៧០ ទើបសម្រេចអោយរូបគេប្តូរចូលលេង អំឡុងពេលប្រកួតស្មើ១ ទល់១ ជាមួយក្រុម Freiburg កាលពីថ្ងៃសៅរ៍សប្តាហ៏មុន ខណៈក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Bundesliga កំពុងព្យាយាមរកគ្រាប់បាល់ក្នុងការប្រកួតនេះ ខណៈដែលម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខមុននៅនាទី៨០ ខណៈក្រុមភ្ញៀវវាយបកតាមស្មើវិញនៅនាទីទី៨៩ មុនបញ្ចប់ការប្រកួតតង់ទី២ នៅកីឡាដ្ឋាន Allianz Arena។

ក្រុម Bayern Munich បានចេញសេចក្តីថ្លែងការណ៏ជាផ្លូវការថាៈ ការពិតភរិយារបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាឡឺម៉ង់ Muller បានសូមទោសដោយផ្ទាល់មាត់ទៅកាន់គ្រូបង្វឹកលោក Kovac រួចរាល់ហើយដែរ ចំពោះការបង្ហោះពាក្យរិះគន់លើ Instagram របស់នាងក្នុងអំឡុងពេលមកទស្សនាការប្រកួតនោះ ស្របពេលដែលលោក Kovac ក៏បានទទួលយកនៅកំហុសរបស់នាងដូចគ្នា។

អត្ថន័យរបស់ក្រុមក្រុម Bayern បន្តចុះផ្សាយថាៈ បានជួបការលំបាកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅតំបន់ប្រយុទ្ធដែលធ្វើមិនបានល្អ គ្រូបង្វឹកបានដាក់ Muller អោយលេងជាកីឡាករបម្រុងជាសិទ្ធិស្វ័យសម្រេចរបស់គាត់ យើងទទួល យកការរិះគន់ ប៉ុន្តែមិនមែនលើក្រុមទាំងមូលទេ។ យើងត្រូវព្រួយបារម្ភអំពីរបៀបដែល ក្រុមលេងមិនបានល្អនៅពេលនោះដើម្បីអភិវឌ្ឈនិងធ្វើអោយបានប្រសើrឈានទៅប្រកួតនៅជុំបន្ទាប់ដែលជារឿងសំខាន់បំផុតហើយលទ្ធផលនេះមិនមែនជាអ្វីដែលយើងចង់លេងនោះទេ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.