v9

សុខ ធី ត្រៀមប្រយុទ្ធម្តងទៀតជាមួយ Lerdsila លើសង្វៀនធំ ONE

2 weeks ago​ | ដោយ V-Dara

អ្នកប្រដាល់ជើងឯកជាតិ សុខ ធី នឹងប្រយុទ្ធម្តងទៀតជាមួយ Lerdsila កំពូលជើងឯកមួយថៃពិភពលោកនៅរបស់ក្លឹប Phuket Top Team ដែលត្រូវប៉ះគ្នាក្នុងសង្វៀន ONE Super Series។ ការប្រកួតរវាងជើងខ្លាំងប្រចាំក្រុម Cambodian Top Team សុខ ធី ជាមួយកំពូលកីឡាករប្រដាល់ថៃលើកនេះ នឹងធ្វើឲ្យសង្វៀន ONE: WARRIOR’S DREAM នាថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកានៅពហុកីឡដ្ឋាន Istora នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាន់តែកក្រើកថែមទៀត។

ជើងឯកកម្ពុជារូបនេះ កំពុងត្រៀមកន្តាប់ដៃសងសឹកគូប្រកួតមកពីប្រទេសថៃ Lerdsila ដែលធ្លាប់បានឈ្នះពិន្ទុលើខ្លួនយ៉ាងចម្រុងចម្រាស់លើការប្រើស្នៀតឈររបស់គេ ក្នុងការប្រកួតនាខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ហើយជើងខ្លាំងទាំងពីរនេះនឹងធ្វើការជម្រះបញ្ជីគ្នាលើសង្វៀនក្បាច់គុនមួយថៃ ONE Super Series ឆាប់ៗនេះ។ លោក Chatri Sityodtong ប្រធាននាយកប្រតិបត្តិនៃស្ថាប័ន ONE Championship កោតសរសើរដល់គូប្រកួតទាំងពីរក្រោយកាលប្រកួត ហើយបានផ្តល់រង្វាន់លើកទឹកចិត្តឲ្យ សុខ ធី ចំនួន ៥០០០ដុល្លារ ដល់ សុខ ធី ដោយសារតែ សុខ ធី មានទេពកោសល្យខ្លាំងក្នុងការប្រកួតពិបាកនឹងដាក់ពិន្ទុ ហើយសន្យារៀបចំការប្រកួតម្តងទៀតដោយស្វ័យប្រវត្តិ។

បច្ចុប្បន្ននេះ សុខ ធី កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញនៅក្លឹប CTT ជាមួយលោក ហ៊ុន ចាន់រាជ ដ៏ដូចជាលោកគ្រូគុនខ្មែរដ៏ល្បីល្បាញ សាន សៅយ៉ាន់ ដើម្បីឡើងសង្វៀនម្តងទៀតយកឈ្នះគូប្រកួតឲ្យស្រាច់បាច់តែម្តង។ លោក ហ៊ុន ចាន់រាជ លើកឡើងថា៖ «អ្នកគាំទ្រជាច្រើនចង់ឃើញគាត់ប្រកួត ព្រោះគាត់មានឈ្មោះល្បីនៅប្រទេសថៃហើយកំពុងលេចធ្លោនៅក្នុងប្រទេសកម្ពុជា អញ្ចឹងហើយយើងក៏សម្រេចចិត្តឲ្យគាត់ប្រកួតក្នុងសង្វៀនអន្តជាតិដូចជា ONE Championship តែម្តងទៅ។ គាត់ប្រហែលជាអ្នកប្រយុទ្ធខ្មែរតែម្នាក់គត់ដែលអាចក្លាយជាជើងឯកក្បាច់គុនមួយថៃពិភពលោកបាន»។ សុខ ធី ទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានបទពិសោធន៍លើសង្វៀនជាង ១០០ការប្រកួតរួចមកហើយ។ ហើយលើកនេះខ្លួនមានទំនុកចិត្តខ្ពស់ថា ខ្លួនមានសមត្ថភាពខ្ពស់ក្នុងការវាយយកខ្សែក្រវ៉ាត់សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងអាចមានកំណត់ត្រាក្នុងប្រវត្តិសាស្ត្រលើទឹកដីកំណើតរបស់គាត់បាន។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andre

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.