v9
V9BET

Buffon ថាការវិលទៅ Champions League ដើម្បីជួប Napoli ដូចជាខ្សែភ្លើងឆក់អ៊ីចឹង

8 months ago​ | ដោយ V-Dr

អ្នកចាំទីជើងចាស់របស់អ៊ីតាលី Gianluigi Buffon បាននិយាយកាលពីថ្ងៃចន្ទថា ការបង្ហាញខ្លួនជាលើកទី១ របស់គេក្នុងក្របខ័ណ្ឌអឺរ៉ុប សម្រាប់ក្លិបថ្មី Paris Saint-Germain នៅទឹកកំណើតរបស់ខ្លួនក្នុងប្រទេសអ៊ីតាលី ដើម្បីជួបជាមួយនឹងក្រុម Napoli មានលក្ខខណៈដូចជាខ្សែភ្លើងឆក់អ៊ីចឹងសម្រាប់រូបគេ។

សមាជិកឈ្នះពាន World Cup វ័យ ៤០ឆ្នាំរូបនេះ បាននិយាយនៅមុនពេលការប្រកួតនៅរាត្រីនេះថា៖ «ខ្ញុំស្គាល់កីឡដ្ឋាន San Paolo យ៉ាងច្បាស់ ហើយសរុបមក ខ្ញុំដឹងពីអារម្មណ៍ដែលមាននៅទីនោះរវាងក្រុមនេះ និងអ្នកគាំទ្ររបស់ពួកគេ»។ Buffon បានប្រាប់បន្តថា៖ «ការអាចវិលទៅកាន់ក្របខ័ណ្ឌ Champions League ក្រោយពីការអវត្តមានរបស់ខ្ញុំក្នុងការប្រកួតមួយ ពិតជាសំខាន់ណាស់ នៅអ៊ីតាលី ហើយទីក្រុង Naples គឺជាអ្វីដែលផ្តល់នូវការភ្ញាក់ផ្អើលខ្លាំងដែលចៀសមិនរួច។ វាពិតជារំជួលចិត្តណាស់។ ប្រសិនបើខ្ញុំជ្រើសរើសបន្តលេងក្នុងរយៈពេល៤០ឆ្នាំ ពីព្រោះកីឡាបាល់ទាត់នាំយកការរំជួលចិត្តខុសពីកីឡាផ្សេង»។

អ្នកចាំទីរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានសំណាងណាស់ក្នុងការអាចវិលទៅកាន់អ៊ីតាលី ដើម្បីជួបក្រុម Napol ក្នុងការប្រកួតមួយនៃក្របខ័ណ្ឌ Champions League»។ Buffon បានជាប់ពិន័យព្យួរសម្រាប់ការប្រកួតបើកឆាក៣លើកក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ PSG សម្រាប់ការបញ្ចេញឥរិយាបថមិនសមរម្យ និងការបញ្ចេញមតិរបស់គេទៅកាន់លោកអាជ្ញាកណ្តាល អំឡុងពេលក្រុម Juventus បានរងបរាជ័យក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្រោមស្នាដៃក្រុម Real Madrid កាលពីខែមេសា។ Napoli និង PSG បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតជើងទី១ ក្នុងទីក្រុងប៉ារីស ខណៈដែលក្រុមរបស់អ៊ីតាលីមួយនេះ កំពុងឈរលេខ២ក្នុងពូល C ដោយមាន៥ពិន្ទុពីការប្រកួត៣លើក ពោលគឺតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ១ពិន្ទុ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.