v9

ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ចាញ់ម៉ាឡេស៊ី ទួកសាច់ ថ្ងៃបើកឆាក ពាន AFF Futsal

1 week ago​ | ដោយ V-Dara

ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បានជួបការបរាជ័យយ៉ាងធ្ងន់មួយ ខណៈពួកគេបានចាញ់ក្រុមហ្វុតសាលជម្រើសជាតិម់ាឡេស៊ី រហូតដល់ ១០-០ នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។

សម្រាប់ការប្រកួតត្រឹមរយៈពេល៤០នាទី ដែលបានចាប់ផ្តើម កាលពីព្រឹកម៉ោង ១១:៣០ ថ្ងៃចន្ទនេះ ក្រុមហ្វុតសាលជម្រើសជាតិម៉ាឡេស៊ី បានធ្វើការដាក់សម្ពាធទៅលើក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ជាបន្តបន្ទាប់ នឹងបានយកឈ្នះរហូតដល់ ១០-០ ដើម្បីទទួលបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាកនេះ។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមហ្វុតសាលជម្រើសជាតិម៉ាឡេស៊ី មានឱកាសច្រើន ក្នុងការប្រកួតទៅវគ្គបន្ត ប៉ុន្តែក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ត្រូវធ្វើការងារកាន់តែធ្ងន់ ព្រោះ២ប្រកួតចុងក្រោយពួកគេ ត្រូវជួបក្រុមមីយ៉ាន់ម៉ា នៅព្រឹកម៉ោង ១១:៣០ ថ្ងៃអង្គារស្អែកនេះ ហើយចុងក្រោយពួកគេត្រូវប្រឈមជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី នៅរសៀលម៉ោង២ ថ្ងៃពុធ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.