v9
V9BET

Wayne Rooney និងវិលមកបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសវិញ

7 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Wayne Rooney នឹងវិលត្រឡប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពនៅ សប្តាហ៍ក្រោយជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិក។ សមាគមបាល់ទាត់អង់គ្លេស FA បានផ្តល់កិត្តិយសដល់អ្នកស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតម្នាក់អោយក្រុមជម្រើសជាតិអង់គ្លេសគឺខ្សែប្រយុទ្ធចាស់វស្សា Rooney គោលបំណងដើម្បីថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងជួយក្រុមនាពេលកន្លងមកជាច្រើនឆ្នាំ។ ការប្រកួតក៏ត្រូវបានផ្តោតជាសំខាន់ផងដែរលើការរៃអង្គាសប្រាក់សម្រាប់មូលនិធិ Wayne Roone សំដៅស្វែងរកទឹកប្រាក់ ៥00,000ផោនដើម្បីទ្រទ្រង់ដល់សកម្មភាពសប្បុរសធម៌ផ្សេងៗផងដែរ ។

គ្រូបង្វឹកអង់គ្លេស Gareth Southgate បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះឡើងដោយការកោះហៅ Rooney ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីឆ្នាំ២០១៧ ខណៈដែលអង់គ្លេសនិងត្រូវប្រកួតមិត្តភាពសម្រាប់ការប្រកួតនៅកីឡាដ្ឋាន Wembley ជាមួយក្រុមភ្ញៀវអាមេរិក នៅថ្ងៃទី១៥ ខែវិច្ឆិកា ២០១៨ខាងមុខនេះ។

អតីតកីឡាករក្រុម Everton និង Man.United វ័យ ៣៣ឆ្នាំរូបនេះទំនងជាចាប់ផ្តើមចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងចំណោមខ្សែប្រយុទ្ធដទៃទៀត ប៉ុន្តែគោលបំណងសំខាន់នៃការវិលត្រលប់មកវិញនេះគឺដើម្បីនាំឱ្យរូបគេបន្ថែមកំនត់ត្រាអោយក្រុមជម្រើសជាតិច្រើនជាង ១២០ប្រកួត និងមានឪកាសបន្ថែមគ្រាប់បាល់ស៊ុតបញ្ចូលទី ៥៣គ្រាប់នាពេលកន្លងមក។ បច្ចុប្បន្ន Rooney កំពុងលេងអោយក្រុម DC United បាននិយាយថាវានឹងក្លាយជាពេលវេលាដ៏ពិសេសមួយហើយគាត់សង្ឃឹមថាគាត់អាចនឹងចែករំលែកកបទពិសោធន៏មួយចំនួនរបស់គាត់ទៅក្រុមជម្រើសជាតិ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ theguardian



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.