v9

កីឡាករក្រុម Leicester ធ្វើដំណើរទៅស្ថិតនៅទីក្រុងបាងកក ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Vichai

1 week ago​ | ដោយ V-Dara

កីឡាករ និងបុគ្គលិកមកពីក្លិប Leicester City បានធ្វើដំណើរទៅដល់ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងពិធីកាន់ទុករបស់ប្រធានក្លិបលោក Vichai Srivaddhanaprabha ដែលការស្លាប់របស់លោកកាលពីសប្តាហ៍មុន ក្នុងឧទ្ធម្ភាគចក្រមួយ បានផ្តល់ការរន្ធត់ដល់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។

ថ្ងៃអាទិត្យ គឺជាថ្ងៃទី២នៃពិធីបុណ្យសពរយៈពេល១សប្តាហ៍ពេញ នៅឯវត្ត Thepsirin ដែលជាវត្តមានក្នុងចំណោមវត្តដ៏ល្បីល្បាញបំផុតក្នុងទីក្រុងបាងកក និងជាកន្លែងបម្រើឲ្យការធ្វើពិធីបុណ្យសពរបស់ប្រជាជនថៃសំខាន់ៗ។ ជាមួយគ្នានេះ ក្រុមពាណិជ្ជករ និងអ្នកនយោបាយជាន់ខ្ពស់ ត្រូវបានរំពឹងទុក នឹងចូលរួមក្នុងពិធីបុណ្យនេះឡើយ ស្របពេលដែលលោកសង្ឃជាច្រើនអង្គ នឹងសូត្រមន្តនៅក្បែរសាកសពរបស់លោក Vichai។ លោក Vichai វ័យ៦០ឆ្នាំ បានស្លាប់កាលពីសប្តាហ៍មុន រួមជាមួយនឹងជនរងគ្រោះ៤នាក់ផ្សេងទៀត នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់ និងផ្ទុះឆេះភ្លាមៗ ក្រោយពីបានហោះឡើងចេញពីទីលានរបស់ក្លិប Leicester ក្រោយពីការប្រកួត១។

ការស្លាប់របស់លោកបានបង្កើតឲ្យមានការរន្ធត់ចិត្តយ៉ាងខ្លាំងក្នុងក្លិប Leicester ដែលជាកន្លែងលោក Vichai បានក្លាយជាមនុស្សដ៏មានប្រជាប្រិយ ក្នុងក្លិប និងទីក្រុងនេះ ក្រោយពីសម្រេចនូវសមិទ្ធផលដ៏ធំធេងបស់ម្ចាស់ក្លិបជាបរទេសនៃក្របខ័ណ្ឌ Premier League៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.