v9
V9BET

PSG បំបែកកំនត់ត្រា ៥៨ឆ្នាំរបស់ Spur ក្រោយផ្តួល Lille

11 months ago​ | ដោយ V-Dr

ក្រុមកំពូលតារាង Paris St-Germain បានបំបែកកំណត់ត្រា ៥៨ឆ្នាំរបស់ក្រុម Tottenham ខណៈដែលពួកគេបានផ្តួលក្រុមលេខ២ Lille ក្នុងលទ្ធផល ២:១ នៅសប្តាហ៏ទី១២ ដើម្បីរក្សាជ័យជម្នះ ១២លើកជាប់ៗគ្នានៅពេលចាប់ផ្តើមរដូវកាល Ligue១(២០១៨-២០១៩)នេះ។ កំណត់ត្រាចាស់សម្រាប់ Tottenham គឺការចាប់ផ្តើមឈ្នះ ១១លើកជាប់ៗគ្នានៅលីកកំពូលអង់គ្លេសក្នុងក្របខ័ណ្ឌធំៗទាំង៥ របស់ទ្វីបអឺរ៉ុបគឺជ័យជំនះ ១១លើករបស់ Spurs ក្នុងរដូវកាល ១៩៦០-១៩៦១។

ការប្រកួតនៅតង់ទី១ រវាងក្រុមទាំងពីរគឺស្មើគ្នា ប៉ុន្តែចូលមកដល់តង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងឆ្នើម Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទីមួយយ៉ាងស្អាតពីស្លាបខាងឆ្វេងនៅចម្ងាយជាង ២០ម៉ែត្រនៅនាទីទី៧០ ដែលជាគ្រាប់បាល់ទី១៣ របស់ខ្លួនសម្រាប់ ១១ប្រកួតនៅរដូវកាលនេះ។ មុនពេលដែលមិត្តរួមក្រុមតារាតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៨៤ ខណៈកីឡាក្រុមភ្ញៀវ Nicolas Pepe ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ម៉ែត្របំបែកពងមាន់វាយបកតាមពីក្រោយ ១គ្រាប់នៅនាទីទី(៩០+៣) ក្រោយពីកីឡាករក្រុម PSG បង្កកំហុសធ្វើអោយបាល់ប៉ះដៃ។

បច្ចុប្បន្នក្រុម PSG មានចំណាត់ថ្នាក់លេខ១ កំពូលតារាង និងមានគម្លាត ១១ពិន្ទុពីក្រុមលេខ២ Lille។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.