v9

Bendtner អតីតខ្សែបម្រើ Arsenal ត្រូវកាត់ទោសជាប់ពន្ធនាគារ ៥០ថ្ងៃ

1 week ago​ | ដោយ V-Dara

អតីតខ្សែ-បម្រើប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Nicklas Bendtner ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥០ថ្ងៃនៅក្នុងប្រទេសដាណឺម៉ាកពីបទវាយធ្វើបាបអ្នកបើកតាក់ស៊ីម្នាក់។ ប៉ុន្តែកីឡាកររបស់ក្លឹប Rosenborg វ័យ ៣0ឆ្នាំបានប្តឹងឧទ្ធរណ៍និងបន្តនៅក្រៅឃុំនៅឡើយរហូតដល់ពេលសវនា ការនៅតុលាការកំពូលត្រៀមប្រកាសសាលក្រមនៅពេលឆាប់ៗខាងមុខ។ ឧបទ្ទវហេតុនេះបានកើតឡើង កាលពីខែកញ្ញាដោយតុលាការ ទីក្រុង Copenhagen បានបង្ហាញខ្សែវីដេអូ Bendtner បានវាយអ្នកបើកបរចំផ្ទៃមុខ។

អតីតកីឡាករក្រុមជម្រើសជាតិដាណឺម៉ាកបច្ចុប្បន្នមានវ័យ ៣០ឆ្នាំបានសារភាព និងទទួលស្គាល់ថាខ្លួនបានវាយលើអ្នកបើកបរតាក់ស៊ី ដោយសារតែគាត់ទទួលបានការគំរាមកំហែង។ Bendtner បន្តថាៈ អ្នកបើកបរបានបោះដបនិងកំប៉ុងដាក់ខ្លួននិងមិត្តស្រី ខណៈដែលពួកគេបានចាកចេញពីទីនោះដោយគ្មានបង់ប្រាក់ដល់អ្នកបើកតាស៊ីនោះផងដែរ។ លោក Tove Moe Dyrhaug នាយកប្រតិបតិ្តនៃក្លិបន័រវែស Rosenborg បាននិយាយថា: យើងគិតថាវាមិនមែនជារឿងល្អទេសម្រាប់ក្លឹបនិងមិនល្អសម្រាប់ Nicklas ប៉ុន្តែគាត់នៅតែជាកីឡាករនៅក្នុងក្លឹបដដែល។

កីឡាករ Bendtner ធ្លាប់លេងឱ្យក្លឹប Arsenal ចន្លោះឆ្នាំ ២០០៥ និង ២០១៤ បានស៊ុតបញ្ចូលទីបាន ៤៥គ្រាប់ក្នុង ១៧១ប្រកួតនិងខកខានមិនមានឪកាសជាប់ជម្រើសជាតិក្រុមជម្រើសជាតិដាណឺម៉ាកសម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៨ ដោយសាររបួស។ កំលុងនៅជាកីឡាករ Arsenal រូបគេត្រូវបានក្លឹប Sunderland, Birmingham City, Juventus ខ្ចីជើងមុនពេលផ្លាស់ទៅលេងនៅក្លិប Wolfsburg អាល្លឺម៉ង់ ២០១៤-២០១៦។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.