v9

Malcom ចង់ចាកចេញពីក្លឹប Barcelona នៅខែមករាខាងមុខ

2 weeks ago​ | ដោយ V-Dara

សមាជិកថ្មីក្រុម Barcelona កីឡាករខ្សែប្រយុទ្ធ Malcom បានស្នើសុំឱ្យចាកចេញពីក្លឹប នៅខែមករា២០១៨ ប្រសិនរូបគេមិនអាចជាប់ជាជម្រើស១១នាក់ដំបូងនោះ។គេហទំព័រ Mundo Deportivo របស់អេស្បាញបានឱ្យដឹងថ្មីៗនេះ មានក្លឹបនៅលីកកំពូលអង់គ្លេសពីរគឺ Arsenal និង Tottenham កំពុងចាប់អារម្មណ៏និងចង់ចុះហត្ថលេខា នាំយកMalcomមករួមក្រុមប្រសិនសាមីខ្លួនចង់ចាកចេញពីកីឡាដ្ឋានCampNou។

មកទល់ពេលនេះ Malcom បានជួបប្រទះឪកាសក្នុងការចូលលេងដ៏លំបាកក្រោយចាប់តាំងពីការផ្លាស់ប្តូរតម្លៃ ៤០ លានអឺរ៉ូពីក្លឹប Bordeaux កាលពីរដូវក្តៅជាមួយនិងការផ្លាស់ប្តូរ ភាពចម្រូងចម្រាសខណៈ Malcom ពីដំបូងបានយល់ព្រមលក្ខខណ្ឌជាមួយនឹងក្រុមRomaមុនពេលធ្វើការផ្លាស់ប្តូរនាទីចុងក្រោយទៅកាន់ក្លឹបBarcelonaវិញនោះ។

ទោះជាយ៉ាងណា Malcomខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានសួរថាគ្រូបង្វឹកលោក Ernesto Valverde ពីពេលវេលាដែលរូបគេអាចចូលលេងនៅលើទីលានប្រកួតបាន ខណៈដែលអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបានឆ្លើយតបវិញថាៈ រូបគេ Malcom កំពុងហ្វឹកហាត់បានល្អទាំងឥរិយាបថរបស់គាត់គឺមានវិជ្ជាជីវៈនិងមិនមាន អ្វីជាចំនុចអវិជ្ជមានទេ ។

បើទោះបីជាបែបនេះក្តីប្រសិនមិនមានដំណោះស្រាយអំពីស្ថានការណ៍បែបនេះទេ កំលុងពេលទីផ្សារដោះដូរកីឡាករនៅខែ មករាខាងមុខនេះMalcomនៅតែទទូចចង់ចាកចេញដដែល ខណៈក្រុមBarcelona បានដាក់រូបគេអោយលេងជាមួយក្រុមនៅលីកទី៣គឺCultural Leonesa Cultural ក្នុងក្របខណ្ឌ Copa del Rey នៅរាត្រីថ្ងៃពុធកន្លងទៅនេះក្តី ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.