v9
V9BET

Son Heung-Min ស៊ុតបាន ២គ្រាប់ជួយ​ Tottenham ផ្តួល West Ham ៣:១ ក្នុងការប្រកួតដណ្តើមពាន​ Carabao Cup

12 months ago​ | ដោយ V-Dr

កីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min បានអបអរសាទរខួបនៃការបង្ហាញខ្លួនលើកទី១៥០ របស់ខ្លួន ក្រុម Tottenham ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ ខណៈដែលពួកគេបានជួយក្រុមផ្តួលម្ចាសស់ផ្ទះ West Ham ក្នុងការប្រកួត Carabao Cup រឺ EFL Cup កាលពីថ្ងៃពុធទី១ តុលា ២០១៨នេះ។

Son មានឪកាសរកបានគ្រាប់បាល់ ២គ្រាប់នៅនាទីទី១៦ ដោយការបញ្ជូនបាល់របស់មិត្តរួមក្រុមខ្សែបម្រើ Dele Alli និងនាទីទី៥៤ ដោយការបញ្ជូនបាល់ដាច់មាត់របស់ Alli ដដែល។ កីឡាករក្រុមម្ចាស់ផ្ទះ Lucas Perez មានឪកាសតាមពីក្រោយ១គ្រាប់វិញនៅនាទីទី៧១ ដោយការតែតបញ្ចូលទី មុនពេលខ្សែប្រយុទ្ធ Fernando Llorente រកបានគ្រាប់បាល់ទី៣ អោយ Spurs ក្រោយការបញ្ជូណបាល់ពីជ្រុងខាងឆ្វេងរបស់កីឡាករ Eriksen ដើម្បីទៅជួបជាមួយក្រុម Arsenal នៅភាគខាងជើងទីក្រុងឡុងដ៍ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.