v9

តុលាការអេស្ប៉ាញ៖ Neymar ប្រឈមមុខនឹងការចាប់គុកជុំវិញការផ្ទេរទៅ Barcelona

2 weeks ago​ | ដោយ V-Dara

តុលាការីម្នាក់របស់អេស្ប៉ាញ ដែលដឹកនាំការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការផ្ទេររបស់ Neymar ទៅកាន់ក្លិប Barcelona កាលពីឆ្នាំ២០១៣ បានបញ្ជាក់កាលពីថ្ងៃពុធថា តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ អាចនឹងប្រឈមមុខនឹងការជាប់គុករយៈពេល៦ឆ្នាំ។ សេចក្តីប្រកាសមួយដែលត្រូវបានចេញដោយចៅក្រមលោក Jose Maria Vazquez Honrubia បានឲ្យដឹងថា៖ «រយៈពេលដែលត្រូវបានដាក់ អាចនឹងស្ថិតក្នុងចន្លោះពេល៤ និង៦ឆ្នាំ»។

Neymar ឪពុកម្តាយរបស់គេ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona និងអតីតប្រធានលោក Sandro Rosell សុទ្ថសឹងកំពុងតែរង់ចាំការកាត់ក្តីជុំវិញអំពើពុករលួយទាក់ទងនឹងការផ្ទេររបស់ Neymar ទៅកាន់ក្លិបយក្សរបស់ក្របខ័ណ្ឌអេស្ប៉ាញ La Liga មួយនេះ កាលពីឆ្នាំ២០១៣។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បច្ចុប្បន្នកំពុងតែស្ថិតនៅជាមួយនឹងក្លិប Paris Saint-Germain ក្នុងក្របខ័ណ្ឌ Ligue1 របស់បារាំង។ ករណីនេះ ដែលកើតឡើងមុននឹងប្តឹងតវ៉ាមួយពី DIS ក្រុមហ៊ុនប្រេស៊ីល ដែលម្ចាស់សិទ្ធិពាក់កណ្តាលទៅលើ Neymar នោះ ជាប់ទាក់ទងនឹងការចោទប្រកាន់ផ្សេងៗ «លើករណីពុករលួយ និងបន្លំ» ក្នុងការផ្ទេររបស់កីឡាកររូបនេះ ទៅកាន់ក្លិប Barcelona។

Brazil’s forward Neymar (R) speaks to the Dutch referee Bjorn Kuipers during the Russia 2018 World Cup Group E football match between Brazil and Costa Rica at the Saint Petersburg Stadium in Saint Petersburg on June 22, 2018. / AFP PHOTO / CHRISTOPHE SIMON / RESTRICTED TO EDITORIAL USE – NO MOBILE PUSH ALERTS/DOWNLOADS

Neymar បានផ្ទេរទៅកាន់ក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga កាលពីខែឧសភា ឆ្នាំ២០១៣ សម្រាប់តម្លៃខ្លួន ៥៧,១លានអឺរ៉ូ។ បើទោះបីសេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះ ត្រូវបានប្រកាសឲ្យដោយក្លិប Barcelona ឬក្លិបប្រេស៊ីល FC Santos ក៏ដោយ ប៉ុន្តែ ក្នុងរយៈពេល១សប្តាហ៍ក្រោយមក Barca បានប្រកាសថា ពួកគេបានចំណាយប្រាក់ដល់ទៅ៨៦,២លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ពួកគេ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.