v9

Wilfried Zaha ទទួលសារគំរាមសម្លាប់ ក្រោយជួយអោយ Crystal Palace តាមស្មើ Arsenal

2 weeks ago​ | ដោយ V-Dara

Wilfried Zaha ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមស្ទាំងខៀវ Crystal Palace កីឡាករបាននិយាយលើកឡើងថាៈ ខ្លួនទទួលបានទទួលសារអនាមិកស្តីពីការរើសអើងពូជសាសន៍ និងគំរាមសម្លាប់ ក្រោយពីកីឡាករក្រុមជម្រើសជាតិកូឌីវ័ររូបនេះបានជួយក្រុមតាមស្មើភ្ញៀវ Arsenal ដោយបាល់ប៉េណាល់ទីចុងម៉ោងកំលុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១០ កាលពីថ្ងៃអាទិត្យ។

រំលឹកដល់ប្រកួតនោះ Zaha បានព្យាយាមអូសបាល់ចូលទៅតំបន់គ្រោះថ្នាក់ ប៉ុន្តែខ្សែបម្រើសញ្ជាតិស្វីស Granit Xhaka របស់ Arsenal បានព្យាយាមរារាំងនិងបង្កកំហុស ធ្វើឲ្យ Zaha ដួល ខណៈដែលអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ប៉េណាល់ទី ១១ម៉ែត្រ។ ខណៈដែល Luka Milivojevic ជាអ្នកកាត់សេចក្តីឲ្យ Crystal តាមស្មើ Arsenal នៅនាទីទី៨៣ និងបញ្ចប់កំនត់ត្រាឈ្នះ ១២ប្រកួតជាប់គ្នា។

Zaha បានឆ្លើយតបតាមបណ្តាញទំនាក់ទំនង Instagram ទៅកាន់អ្នកគំរាមដែលមិនបានស្គាល់អត្តសញ្ញាណនោះថា៖ សម្រាប់អ្នកដែលប៉ុនប៉ងនិងគំរាមសម្លាប់គ្រួសាររបស់ខ្ញុំ ព្រមទាំងមាក់ងាយប្រមាថអាយុជិវិតគ្រួសាររបស់ខ្ញុំ ខ្ញុំជូនពរអ្នកនិងគ្រួសារជួបសំណាងល្អដូចគ្នា។ ជីវិតកីឡាករម្នាក់នេះនៅតែល្អ ទោះបីទទួលការស្អប់ពីអ្នកក៏ដោយ។ ក្រោយបញ្ចប់ការប្រកួតកីឡាករដែលបង្កកំហុសនាំអោយក្រុម Crystal តាមស្មើ Xhaka ក៏បាននិយាយក្នុងកិច្ចសម្ភាសន៍តាមបណ្តាញទូរទស្សន៏ថាៈ គ្រាប់បាល់ ប៉េណាល់ទីនោះសក្តិសមនិងក្រុមម្ចាស់ផ្ទះទទួលបានមែន

គិតចាប់តាំងពីរដូវកាល ២០១៤-២០១៥ មកមានតែ Jamie Vardy របស់ក្រុម Leicester City ដែលជាប់ជាកីឡាករ ទទួលបានបាល់ពិន័យកាត់សេចក្តី ១១ម៉ែត្រច្រើនបំផុតគឺ ១៣ដង បន្ទាប់មកគឺ Zaha ១១ដងស្មើគ្នានិង Rahem Sterling របស់ក្រុម Man.City។ មានន័យថាគ្រាប់បាល់ប៉េណាំងទីដែលកើតមានឡើងគឺឪកាសចាប់ផ្តើមចេញពីកីឡាករទាំង ៣រូប ខណៈអ្នកសម្រេចចិត្តទាត់គឺជាកីឡាករផ្សេងដែលនៅក្នុងក្រុម និងសាមីកីឡាករផ្ទាល់តែម្តង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.