v9

យុវជនកម្ពុជា ២នាក់ ចេញទៅប្រកួតកីឡាឡើងភ្នំជើងឯកយុវជនអាស៊ី នៅចិន

2 weeks ago​ | ដោយ V-Dara

កីឡាករ ហ៊ុយ យ៉ាន់ហ្វៃ និងកីឡាការិនី ផាន សុភា ព្រមទាំងគ្រូបង្វឹកលោក ស៊ឹម រ៉ន ត្រូវបានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បញ្ជូនឲ្យទៅចូលរួមការប្រកួតកីឡាឡើងភ្នំជើងឯកយុវជន ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន។

អ្នកទាំង៣នេះ បានធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃនេះ ដើម្បីត្រៀមការប្រកួតប្រកួតកីឡាឡើងភ្នំជើងឯកយុវជន ឆ្នាំ២០១៨នេះ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ហើយលោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានប្រាប់មុននេះបន្តិចថា ការប្រកួតនេះ មានប្រទេស ជាច្រើនបានចូលរួម។

លោក ទុយ ប៊ុនហឿន ដែលជាប្រធានការិយាល័យកីឡាទំនើបផងដែរ បានបន្តថា៖ «យើងធ្លាប់បានបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍នេះច្រើនឡើងមកហើយ តែការចេញទៅកន្លងមក យើងទៅដោយខ្លួនឯង ចំណាយដោយខ្លួន ប៉ុន្តែលើកនេះយើងបានសុំគោលការណ៍ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា»។

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.