v9

Mahrez ឧទ្ទិសជ័យជម្នះលើក្រុម Spurs ទៅឲ្យម្ចាស់ក្លិប Leicester

2 weeks ago​ | ដោយ V-Dara

តារាឆ្នើម Riyad Mahrez របស់ក្លិប Manchester City បានឧទ្ទិសគ្រាប់បាល់ឈ្នះរបស់គេនៅកីឡដ្ឋាន Wembley នៅពេលប្រកួតជាមួយនឹងក្រុម Tottenham ទៅឲ្យលោក Vichai Srivaddhanaprabha ក្រោយពីការស្លាប់ដ៏សោកសៅរបស់ម្ចាស់ក្លិប Leicester រូបនេះ។

លោក Vichai បានស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់ភ្លាមៗ ក្រោយពីបានហោះឡើងពីកីឡដ្ឋាន King Power របស់ក្លិប Leicester ក្រោយពីការប្រកួតរបស់ពួកគេជាមួយនឹងក្រុម West Ham។ ពិភពកីឡាបាល់ទាត់ ពិតជាមានការតក់ស្លត់ខ្លាំង ដោយសោកនាដកម្មនេះ ហើយវាពិតជាលំបាកក្នុងការទទួលយកសម្រាប់ Mahrez ដែលបានចំណាយពេល ៤ឆ្នាំជាមួយនឹងក្លិប Leicester និងជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League របស់ពួកគេកាលពីឆ្នាំ២០១៦។

ខ្សែប្រើស្លាបអន្តរជាតិអាល់ហ្សេរីរូបនេះ មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងលោក Vichai មុននឹងផ្ទេរទៅកាន់ក្លិប Man City នៅមុនដើមរដូវកាលថ្មីនេះ។ Mahrez បានទទួលស្គាល់ថា រូបគេពិតជាសោកសៅ មិនថា ក្នុងលេងឲ្យក្រុម Man City ពេលប្រកួតជាមួយនឹងក្រុម Tottenham ប៉ុន្តែ បានព្យាលេង ពីព្រោះរូបគេជឿជាក់ថា លោក Vichai ពិតជាចង់ឲ្យរូបគេធ្វើបែបនោះ។ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់ក្នុងការប្រកួតនៅនាទី ទី៦ Mahrez បានអបអរតាមរយៈការលើកដៃរបស់គេទៅលើមេឃ ដើម្បីឧទ្ទិសដល់លោក Vichai។ Mahrez បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ។ វាមិនងាយស្រួលក្នុងការទទួលយករឿងបែបនេះឡើយ។ ប្រធានក្លិប ពិតជាមនុស្សពិសេចំពោះខ្ញុំ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.