v9

ជីវប្រវត្តិសង្ខេបម្ចាស់ក្លឹប Leicester City លោកវិឆ័យស្រីវឌ្ឈនប្រាផា និងជនរងគ្រោះទាំង ៤នាក់

2 weeks ago​ | ដោយ V-Dara

ម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha បានស្លាប់នៅក្នុងការធ្លាក់ ឧទ្ធម្ភាគចក្ររបស់គាត់ នៅខាងក្រៅកីឡាដ្ឋាន King Power របស់ក្រុមកាលពីថ្ងៃសៅរ៏ កន្លងទៅនេះ ក្រោយការប្រកួតរវាងក្រុម Leicester City និង West Ham បានបញ្ចប់ក្នុងលទ្ធផល ១:១ វេលាម៉ោង៨:៣០ នៅខាងក្រៅនាទីចំណតឡានក្បែរទីលាន King Power។ ប៉ូលីស Leicestershire បានធ្វើការអះអាងពីឈ្មោះជនរងគ្រោះទាំង ៥នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៏ដ៏សោកសៅនេះមានដូចជាៈ ១.មហាសេដ្ឋីថៃ Vichai Srivaddhanaprabha សមាជិកពីរនាក់នៃបុគ្គលិករបស់គាត់គឺនាងកញ្ញាដ៏ស្រស់សោភា ២.Nursara Suknamai និង ៣.លោក Kaveporn Punpare ជាជនជាតិថៃ និងលោក ៤.Eric Swaffer ជាអ្នកបើកបរជាអាកាសយានិក និងដៃគូជាអាកាសយានិកជានារីរបស់គាត់ ៥.លោកស្រី Izabela Roza Lechowicz។

ជនរងគ្រោះទី១: លោក Vichai បច្ចុប្បន្នមានអាយុ ៦០ឆ្នាំដែលបានរៀបការនិងមានកូន ៤នាក់និងបានទិញក្លឹប Leicester City ក្នុងតម្លៃ ៣៩០លានផោនក្នុងឆ្នាំ ២០១០។ ក្រោមការដឹកនាំជាម្ចាស់ ក្លឹបរូបលោកបានជួយក្រុម ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅឆ្នាំ២០១៦។ យោងទស្សនាវដ្តី Forbes បានអោយដឹងថាៈ លោក Vichai គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី៥ ក្នុងចំណោមមហាសេដ្ឋី៥០ រូបដែលមានប្រាក់ច្រើនជាងគេនៅប្រទេសថៃ និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី៣៨៨ លើពិភពលោក។ ក្រុមហ៊ុន King Power មានទឹកប្រាក់ចំនួន ៣,៣ពាន់លានដុល្លារ (King’sPower)ដែលជាប្រតិបត្តិករឈានមុខគេរបស់ប្រទេសថៃ ដែលផ្តោតជាសំខាន់លើមុខជំនួញនៅក្នុងហាងទំនិញដែលរួចពន្ធ។ បានបង្កើតឡើងនៅឆ្នាំ១៩៨៩ ដោយមានហាងទំនិញរួចពន្ធនៅកណ្តាលទីក្រុងបាងកក។ ខណៈរដ្ឋាភិបាលយោធាគ្រោងនឹងបញ្ចប់ហាងលក់សម្ភារៈរបស់លោកនៅក្នុងព្រលានយន្តហោះក្នុងប្រទេសថៃនៅឆ្នាំ២០២០ ខាងមុខផងដែរ។

២.ជនរងគ្រោះទី២: នាង Nursara Suknamai មានវ័យ ៣៣ឆ្នាំ ជាអតីតបេក្ខភាពបវរកញ្ញាចក្រវាឡរបស់ប្រទេសថៃនៅឆ្នាំ២០០៥ (Thailand Universe competition)ដោយទទួលបានចំណាត់ថ្នាក់លេខ២ និងធ្លាប់បានគ្រងតំណែងជាបវរកញ្ញា Intercontinental Thailand ផងដែរ។

៣.ជនរងគ្រោះទី៣: លោក Kaveporn Punpare គឺជាជំនួយការនិងជាបុគ្គលិករួមការងារនៅក្នុងក្រុម Leicester CitY របស់លោក Vichai។

៤.ជនរងគ្រោះទី៤ និង៥ គឺ អាកាសយានិក Eric Swaffer និងនាង Izabela Roza Lechowicz គួរបញ្ជាក់ផងដែរថាលោក Eric Swaffer ជាអ្នកបើកបរយន្តហោះឯកជន និងឧទ្ធម្ភាគចក្រមានបទពិសោធន៏ជាង ២០ឆ្នាំកន្លងមក។ លោក Lucie Morris-Marr ដែលជាមិត្តភក្រ្តរបស់អាកាសយានិករូបនេះបាននិយាយថា: Swaffer គឺជាអ្នកបើកបរជើងចាស់មួយរូប គាត់ពិតជាមិនចង់មានហេតុការណ៏អាក្រក់មួយនេះកើតមានឡើងនោះទេ។ លោក Morris-Marr បន្តថាៈ រវាងគាត់(Swaffer) និងនាង Lechowicz គឺជាដៃគូស្នេហាបានរួមរស់ក្នុងនាមជាប្តីប្រពន្ធនិងគ្នា នៅតំបន់ Camberley, Surrey។ លោកស្រី Lechowicz បានផ្លាស់ពីប្រទេសប៉ូឡូញមករស់នៅប្រទេសអង់គ្លេសពីក្នុងឆ្នាំ១៩៩៧។ លោកស្រីក៏ជាម្ចាស់ជ័យលាភីជាអ្នកបើកបរយន្តហោះដ៏អស្ចារ្យដែលបានឈ្នះការប្រកួត Polka ១០០ផងដែរ។

ក្លឹបបានពិពណ៌នាបន្តពីជីវប្រវត្តិរបស់លោក Vichai ថាជាបុគ្គល ដែលមានចិត្តសប្បុរសធម៌និងមានក្តីស្រឡាញ់ស្មោះស្ម័គ្រចំពោះក្លឹបនិងអ្នកគាំទ្រ។ សៀវភៅមរណៈទុក្ខបានបើកចំហរនៅកីឡាដ្ឋាន King Power ខណៈកម្រងផ្កាជាច្រើនត្រូវបានប្រិយមិត្តគាំទ្រយកមកដាក់ ដើម្បីរំលឹកដល់ដួងវិញ្ញាណខ័ន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅ។ ក្លឹបបានលើកពេលសម្រាប់បើកការប្រកួតបន្ទាប់ជាមួយក្រុម Southampton ដើម្បីដណ្តើមពាន EFL Cup ដែលគ្រោងធ្វើនៅល្ងាចថ្ងៃអង្គារ។

សម្រាប់អ្នកចាំទី Kasper Schmeichel របស់ Leicester ដែលជាសាក្សីនៅកន្លែងកើតហេតុបាននិយាយក្រោយកើតហេតុថាៈ ខ្ញុំបានរត់ចេញពីកីឡាដ្ឋានឆ្ពោះទៅកាន់កន្លែងកើតហេតុ។ ហើយអ្នកចាំទីរូបនេះបានបន្តថា: លោក Vichai បានលាចាកពីពិភពបាល់ទាត់ជារៀងរហូត។​ កីឡាករក្រុមជម្រើសជាតិដាណឺម៉ាករូបនេះបន្ថែមថា: ខ្ញុំមិនជឿរឿងនេះបានកើតឡើងទេខ្ញុំពិតជាខូចចិត្ត

សម្រាប់ប្រធានក្រុមក្លឹប Leicester City លោក Wes Morgan ក៏បាននិយាយថា: ខ្ញុំពិតជាមានការខូចចិត្តជាខ្លាំង ចំពោះដំណឹងនៃការបាត់បង់លោកប្រធានរបស់យើង។ គាត់ជាបុរសម្នាក់ដែលគេស្រឡាញ់និងចូលចិត្តគ្រប់គ្នានៅទីនេះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.